ថ្ងៃ ច័ន្ទ ទី 06 ខែ កក្កដា ឆ្នាំ 2020 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ ច័ន្ទ ទី 06 ខែ កក្កដា ឆ្នាំ 2020
ទំនាក់ទំនង ៖ 077662291 - 015769791

ដឹង​ច្បាស់​ពី​សមុទ្រ​​មរណៈ​ នៅ​​អុីស្រាអែល​ហើយ​ឬ​នៅ…

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

សមុទ្រ​មរណៈ​! (Death Sea)គឺជា​បឹង​អំបិល​មួយ​ ដែល​មាន​ព្រំប្រទល់​​ស្ថិត​នៅ​​ភាគ​ខាង​កើត​ប្រទេស​ ហ្សកដានី​ និង​ភាគ​ខាង​លិច​អុីស្រាអែល-​ប៉ាឡេស្ទីន​។ សមុទ្រ​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​តំបន់​ដែល​មាន ​កម្ពស់​ដី​ទាប​ជាង​​ទឹក​សមុទ្រ​បំផុត ​ជម្រៅ​ជ្រៅ​បំផុត​នៅ​លើ​ពិភពលោក​ ដោយ​ផ្ទៃ​របស់​វា​ជា​មធ្យម​ជម្រៅ ​៤៣០.៥​ម៉ែត្រ ​និង​មាន​ជាតិ​ប្រៃ​ ៣៤២​ក្រាម​ ក្នុង​ទឹក​មួយ​គីឡូ​។

ជាតិ​ប្រៃ​ ៩.៦​ដង​ នៃ​សមុទ្រ​មរណៈ​នេះ​ ​សត្វ​មិន​អាច​ផឹក​បាន​ ក៏​ដូចជា​រុក្ខជាតិ​ផង​ដែរ​មិន​អាច​លូត​លាស់​បាន​ល្អ​ឡើយ​។ សមុទ្រ​នេះ​មាន​រយៈ​បណ្ដាញ​ ៥០​គីឡូ​ម៉ែត្រ​ និង​ទទឹង​ ១៥​គីឡូ​ម៉ែត្រ ដោយ​ហូរ​កាត់​ជ្រលង​ភ្នំ​ Jordan Rift ​ទន្លេ​ហ្សកដានី ​ទៅ​កាន់​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន។

ទោះ​បី​ជា​តំបន់​នេះ​ ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់​ក៏​ដោយ​ តែ​វា​ជា​រមណីយដ្ឋាន​មួយ​ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាច្រើន​មក​ពី​ឈូង​សមុទ្រ​ឈូង​សមុទ្រ​ មេឌីទែរ៉ាណេ អស់​រយៈ​ពេល​រាប់​ពាន់​ឆ្នាំ​មក​ហើយ។លើស​ពី​នេះ​ទៀត វត្ត​ធាតុ​ដើម​មួយ​ចំនួន​នៅ​ទីនោះ​មាន​ដូច​ជា​ អំបិល​ រុក្ខជាតិ សារធាតុរ៉ែ…ត្រូវ​បាន​គេ​យក​មក​កែច្នៃ​ធ្វើ​ជា​គ្រឿង​សំអាង និង​​ឱសថ​ជាដើម៕​

ផ្តល់សិទ្ធិដោយ៖ kqube

ពាក្យទាក់ទង ៖
 

មតិយោបល់