ថ្ងៃ អង្គារ ទី 29 ខែ កញ្ញា ឆ្នាំ 2020 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ អង្គារ ទី 29 ខែ កញ្ញា ឆ្នាំ 2020
ទំនាក់ទំនង ៖ 077662291 - 015769791

​វេណេហ្ស៊ុយអេឡា​ប្រកាសថា​​ បុគ្គល​ណា​ហ៊ាន​ធ្វើ​បាតុកម្ម​ទៀត​ ត្រូវ​ចាប់​​ពន្ធនាគារ​ពី​០៥-១០​ឆ្នាំ!​

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

រដ្ឋាភិបាល​ប្រទេស​វេណេហ្ស៊ុយអេឡា​ប្រកាស​ដាក់​បម្រាម​ការ​ធ្វើ​បាតុកម្ម​តវ៉ា​ នៅ​ក្នុង​អំឡុង​ពេល​បោះ​ឆ្នោត​សន្និបាត​រដ្ឋ​ធម្មនុញ្ញ​ពិសេស​ នា​ថ្ងៃ​ចុង​សប្ដាហ៍​ខាង​មុខ​នេះ។​ ចំពោះ​អ្នក​ដែល​ល្មើស​នឹង​សេចក្ដីប្រកាស​ ត្រូវ​ជាប់​ទោស ០៥ ទៅ​១០​ឆ្នាំ។ ​នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​ដោយ​សារព័ត៌មាន​ CNN​ នា​រសៀល​ថ្ងៃ​ទី​២៨ ​ខែ​កក្កដា ឆ្នាំ​២០១៧។​

រដ្ឋ​មន្ត្រី​ក្រសួង​មហា​កិច្ចការ​ផ្ទៃ​ក្នុង​ និង​យុត្តិធម៌ លោក​ Néstor Reverol​ មាន​ប្រសាសន៍​ថា​ សេចក្ដីប្រកាស​ដាក់​បម្រាម​ខាង​លើ​ ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ទី​២៧​ ម្សិលមិញ​ ដើម្បី​បញ្ចប់​រាល់​សកម្មភាព​តវ៉ា​ប្រឆាំង ដែល​នាំឲ្យ​មាន​អសន្តិសុខ និង​គ្រោះ​ថ្នាក់​កើតឡើង។​ លោក​បាន​បញ្ជាក់​ថា​ រាល់​ការ​ប្រជុំ​សាធារណៈ​​ និង​ ​ការ​ប្រ​មូល​ផ្ដុំ​គ្នា​ដឹក​នាំ​ការ​ធ្វើ​បាតុកម្ម​ ឬ​ រូប​ភាព​ណាមួយ​ផ្សេង​ទៀត​ ដែល​អាច​រំខាន​ដល់​ដំណើរ​ការ​បោះឆ្នោត ​អ្នក​ប្រព្រឹត្ត​ទាំង​នោះ​ ត្រូវ​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ពី​ ០៥​ ទៅ​ ១០​ឆ្នាំ ៕

ផ្តល់សិទ្ធិដោយ៖ kqube

ពាក្យទាក់ទង ៖
 

មតិយោបល់