ថ្ងៃ ពុធ ទី 27 ខែ ឧសភា ឆ្នាំ 2020 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ ពុធ ទី 27 ខែ ឧសភា ឆ្នាំ 2020
ទំនាក់ទំនង ៖ 077662291 - 015769791

ដំណឹង​ល្អ​! ​ហង់ ជួន​ណារ៉ុន​ ស្នើ​ឲ្យ​ចៅហ្វាយ​ខេត្ត​ជួយ​រៀបចំ​កន្លែង​ស្នាក់នៅ​ឲ្យ​បេក្ខជន​បាក់ឌុប​

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

រាជធានី​ភ្នំពេញ៖ រដ្ឋមន្ត្រី​​ក្រសួង​អប់រំ​​ យុវជន​និង​​កីឡា​ ​​ ​​បាន​ស្នើ​ឲ្យ​​អភិបាល​រាជធានី​ ខេត្ត​ទាំង​​២៥​ ​ជួយ​សម្រួល​​និង​រៀបចំ​កន្លែង​ស្នាក់នៅ​​ឲ្យ​ បេក្ខជន​​ប្រឡង​​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​​ សម័យ​ប្រឡង​ ២១​ សីហា ​២០១៧​ខាង​មុខ ដើម្បី​ជួយ​សម្រួល​បន្ទុក​បេក្ខជន​និង​គ្រួសារ​លើ​ការ​ចំណាយ​​​​ ខណៈ​​ការ​​ប្រឡង​ត្រូវ​បាន​ប្រមូល​ផ្តុំ​នៅ​ទី​​ប្រជុំ​ជន​។​​​

យោង​តាម​លិខិត​របស់​ក្រសួង​អប់រំ​ចុះ​ថ្ងៃ​ទី ០៣ សីហា​ ​ឆ្នាំ​២០១៧​នេះ​​​​ ​ឯកឧត្ដម​ ​ហង់​ ជួន​ណារ៉ុន​ ​​បាន​ស្នើ​ឲ្យ​ អភិបាល​រាជធានី​ ​ខេត្ត​ទាំងអស់​​ ​ជួយ​សម្រួល​​លើ​កន្លែង​ស្នាក់នៅ​សម្រាប់​បេក្ខជន​​ប្រលង​ ដូចជា​សណ្ឋាគារ​​ និង​ផ្ទះសំណាក់​ កុំ​ឲ្យ​មាន​ការ​ឡើង​ថ្លៃ​ អាច​សម្រួល​ឲ្យ​សិស្ស​ស្នាក់​នៅ​ក្នុង​វត្ត និង​សាលា​រៀន​ដែល​ជិត​មណ្ឌល​ប្រឡង​។បន្ថែម​ពី​នេះ ក៏បាន​ស្នើសុំ​ឲ្យ​ជួយ​សម្រួល​ចរាចរណ៍​​ ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ឲ្យ​បេក្ខជន​បាន​ចូល​ប្រឡង​ទាន់​ពេល​​​​​សម្រួល​កន្លែង​ផ្ញើ​ម៉ូតូ​ ​និង​ ស្ថិរភាព​ចរន្ត​អគ្គិសនី​នៅ​តាម​មណ្ឌល​ប្រឡង​ជាដើម​។​​​​​​​​​​​​​​

ផ្តល់សិទ្ធិដោយ៖ kqube

ពាក្យទាក់ទង ៖
 

មតិយោបល់