ថ្ងៃ អង្គារ ទី 10 ខែ ធ្នូ ឆ្នាំ 2019 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ អង្គារ ទី 10 ខែ ធ្នូ ឆ្នាំ 2019
ទំនាក់ទំនង ៖ 077662291 - 015769791

តិច​ទៀត​កាន់​តែ​ស្រួល​ហើយ!​​ សាលា​រាជធានី​នឹង​ប្រើ​ឡាន​ក្រុង​ថ្មី​១​០​០​គ្រឿង​រត់​លើ​ផ្លូវ​១០​ខ្សែ​បន្ថែម​​​​​

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

រាជធានី​​ភ្នំពេញ​៖​ ​ឯកឧត្តម​ អៀង អូននី ​អភិបាលរង​​រាជធានី​​ភ្នំពេញ នៅ​​ថ្ងៃ​ទី​០៦​ ខែ​កក្កដា ​ឆ្នាំ​២០១៧ បាន​​ដឹកនាំ​​គណៈប្រតិភូ​​សាលា​រាជធានី​ភ្នំពេញ ​និង​រដ្ឋាករស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈ​រថយន្តក្រុង ចុះ​ពិនិត្យ​រថយន្ត​ក្រុង​១០​០​គ្រឿង​ ជា​ជំនួយ​របស់​រដ្ឋាភិបាល​សាធារណៈ​ប្រជាមានិត​ចិន​ប្រគល់​ជូន​សាលា​រាជធានី​ភ្នំពេញ​។​

ការ​ត្រួត​ពិនិត្យ​លើក​នេះ​ គឺ​ផ្តោត​សំខាន់​លើ​ផ្នែក​បច្ចេកទេស​រថយន្ត​​ផ្នែក​សម្ភារៈ​ប្រើប្រាស់​មួយ​ចំនួន​ ផ្នែក​ប្រព័ន្ធ​គ្រប់គ្រង​របស់​រថយន្ត ​និង​ផ្នែក​ប្រព័ន្ធ GPS។គួរ​បញ្ជាក់​ថា ​រថយន្ត​ថ្មី​១០​០​គ្រឿង​នេះ ​ត្រូវ​យក​ទៅ​បំពេញ​បន្ថែម​ជាមួយ​រថយន្តក្រុង​ដែល​មាន​ស្រាប់ ​ប៉ុន្តែ​មាន​សភាព​ចាស់​ខូច​មិន​អាច​ដំណើរ​ការ​បាន​។ សាលា​​រាជធានី​ភ្នំពេញ​កំពុង​សិក្សា​លម្អិត​ក្នុង​ការ​ដាក់​ខ្សែ​រត់​បន្ថែម​ទៀត ​អោយ​បាន​១០​ខ្សែ ​ក្នុង​រាជធានី​ភ្នំពេញ​។

ប្រភព៖ kqube

ពាក្យទាក់ទង ៖
 

មតិយោបល់