ខេត្តជង្រុកស្រូវពីរសម្រេចលើសផែនការ ខណៈបាត់ដំបងរត់តាមក្រោយខេត្តចំនួន ៤ទៀត
រាជធានីភ្នំពេញ៖ សម្រាប់ការងារបង្កបង្កើនផលស្រូវវស្សា ឆ្នាំ២០១៧នេះ ក្រសួងធនធានទឹកបានបង្ហាញឲ្យដឹងថា សម្រេចបាន៩៥,១៥ ភាគរយហើយនៃលេខសរុបនៅទូទាំងប្រទេសកម្ពុជា ពោលគឺសម្រេចបាន ២ ៣៦៨៣២៦ ហិតា នៃផែនការសរុប ២ ៤៨៩ ០៣១ហិតា។ នេះគិតត្រឹមថ្ងៃទី ១៥ ខែសីហា ម្សិលមិញ។
ក្នុងនោះខេត្តពោធិ៍សាត់បានអនុវត្តផែនបានខ្ពស់ជាងគេ គឺ ១១០,៩៧ ភាគរយ ស្មើនឹង ១១ ០៩៦៨ ហិតា ខណៈខេត្តកំពង់ឆ្នាំងសម្រេចលើសផែនការបាន ១០៥,២១ ភាគរយ ស្មើនឹង ១១ ៥២០០ ហិតា និងខេត្ត បន្ទាយមានជ័យ ព្រះវិហារ ស្ទឹងត្រែង ព្រះសីហនុបានអនុវត្តសម្រេចបានតាមផែនការកំណត់។
ផ្តល់សិទ្ធិដោយ៖ kqube