ថ្ងៃ ច័ន្ទ ទី 06 ខែ កក្កដា ឆ្នាំ 2020 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ ច័ន្ទ ទី 06 ខែ កក្កដា ឆ្នាំ 2020
ទំនាក់ទំនង ៖ 077662291 - 015769791

ឯកឧត្ដម​រដ្ឋមន្ត្រី​ ហង់ ជួនណារ៉ុន ​អញ្ជើញ​ជា​អធិបតី​បើក​វិញ្ញាសា​នៅ​…

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

រាជធានី​ភ្នំពេញ​៖ ព្រឹត្តិការណ៍​ប្រលង​យក​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ នៅ​សម័យ​ប្រលង​ថ្ងៃទី២១ ខែ​សីហា ឆ្នាំ​២០១៧ឯកឧត្ដម​ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​អញ្ជើញ​ជា​អធិបតី​ក្នុង​ការ​បើក​វិញ្ញាសា​ប្រលង​នៅ​វិទ្យាល័យ​ស៊ីសុវត្ថិ ដែល​ជា​កន្លែង​ធ្លាប់​ធ្វើ​កន្លង​មកដដែល ដោយ​ចាប់​ផ្ដើម​នៅ​វេលាម៉ោង​ ៦ និង​ ៣០​នាទី​ព្រឹក​នេះតែ​ម្ដង ​ដើម្បី​ជា​​តំណាង​ក្នុង​ការ​បើក​វិញ្ញាសា​​ប្រលង​ទូទាំង​ប្រទេស​។ នេះ​បើ​យោង​តាម​លោក​ រស់ សាលីន អ្នក​នាំ​ពាក្យ​ស្ថាប័ន​អប់រំ​ខាង​លើ​បាន​បញ្ជាក់​ នៅ​ល្ងាច​មិញ។

នៅ​រសៀល​ថ្ងៃ​ទី​២០​ ​ទំព័រ​ហ្វេសប៊ុក​​របស់​ក្រសួង​អប់រំ​ ក៏​បញ្ជាក់​បន្ថែម​អំពី​​ការ​ព្យាករណ៍​អាកាសធាតុ​ថា ​មាន​ទឹក​ភ្លៀង​ធ្លាក់​នៅ​ទូទាំង​ប្រទេស​ផងដែរ ដូច្នេះ​តាម​សំណេរ​លិខិត​របស់​ក្រសួង​បញ្ជាក់​ទៅ​កាន់​ប្រធាន​មណ្ឌល​​ជា​ពិសេស​ បើ​មាន​មណ្ឌល​ណា​មួយ​មាន​ប្រធាន​សក្ដិ​(​ភ្លៀង​ធំ) គឺ​ត្រូវ​បាន​អនុញ្ញាត ចំពោះ​បេក្ខជន​ណា​ ដែល​មក​ដល់​មណ្ឌល​ប្រលង​យឺត​ពេល​ យូរ​បំផុត​ ៣០​នាទី ​បើ​គ្មាន​ភ្លៀង​ធំ​ទេ គឺ​អនុវត្ត​តាម​គោលការណ៍​​ចាស់ ដោយ​កំណត់​រយៈ​ពេល​​មក​យឺត ១៥​នាទី នៅ​មាន​សិទ្ធប្រលង​​៕​

ផ្តល់សិទ្ធិដោយ៖ kqube

ពាក្យទាក់ទង ៖
 

មតិយោបល់