ថ្ងៃ អង្គារ ទី 11 ខែ សីហា ឆ្នាំ 2020 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ អង្គារ ទី 11 ខែ សីហា ឆ្នាំ 2020
ទំនាក់ទំនង ៖ 077662291 - 015769791

ប្រឡង​បាក់​ឌុប​ថ្ងៃទី​១ ! បេក្ខជន បេ​ក្ខ​នារី​១ ៤៩៧​នាក់​អវត្តមាន និង​២១​នាក់​មាន​បញ្ហា​សុខភាព ក្នុងនោះ​២​នាក់​មិនអាច​ប្រឡង​បាន​

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

សម័យ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) សម្រាប់​ថ្ងៃទី​១ គឺ​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៧​នេះ​នៅ​ទូទាំងប្រទេស​បានបញ្ចប់​ដោយ​ដំណើរ​ការល្អ ខណៈ​មាន​បេក្ខជន បេ​ក្ខ​នារី​ចំនួន​១ ៤៩៧​នាក់​អវត្តមាន ដែល​ភាគច្រើន​ជា​សិស្ស​បំពេញវិជ្ជា (​ស្វ័យរិន​) និង​បេក្ខជន បេ​ក្ខ​នារី​ចូលរួម​ប្រឡង​ចំនួន​២១​នាក់​មាន​បញ្ហា​សុខភាព ក្នុងនោះ​មាន​ចំនួន​២​នាក់​មិនអាច​បន្ត​ការប្រឡង​បាន ដោយសារ​មាន​អាកា​រៈ​ធ្ងន់ធ្ងរ ។​

​ចំពោះ​វិញ្ញាសា​ដែល​នៅសល់​សម្រាប់​ប្រឡង​នៅ​ថ្ងៃទី​ស្អែក​ទី​២២ ខែសីហា ឆ្នាំ​២០១៧​ដែលជា​ថ្ងៃ​បញ្ចប់​នៃ​ការប្រឡង​គឺ ៖ ១-​ថ្នាក់​វិទ្យាសាស្ត្រ ៖ អក្សរសាស្ត្រ​ខ្មែរ (៩០​នាទី​) រូបវិទ្យា (៩០​នាទី​) និង​គណិតវិទ្យា (១៥០​នាទី​) ២-​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម ៖ គណិតវិទ្យា (៩០​នាទី​) សីលធម៌​-​ពលរដ្ឋវិទ្យា (៩០​នាទី​) និង​អក្សរសាស្ត្រ​ខ្មែរ (១៥០​នាទី​) ។

​តាម​កាលបរិច្ឆេទ​ដែល​បានគ្រោង​ទុក គឺ​លទ្ធផល​ប្រឡង​បាក់​ឌុប​ឆ្នាំ​២០១៧​នេះ នឹងត្រូវ​ប្រកាស​នៅ​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៧ សម្រាប់​មណ្ឌល​ប្រឡង​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល នឹងត្រូវ​ប្រកាស​នៅ​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៧​សម្រាប់​មណ្ឌល​ប្រឡង​នៅ​បណ្តា​ខេត្ត​ផ្សេងៗ​ទៀត ៕​

ផ្តល់សិទ្ធិដោយ៖ dtn7

ពាក្យទាក់ទង ៖
 

មតិយោបល់