ថ្ងៃ សុក្រ ទី 22 ខែ វិច្ឆិកា ឆ្នាំ 2019 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ សុក្រ ទី 22 ខែ វិច្ឆិកា ឆ្នាំ 2019
ទំនាក់ទំនង ៖ 077662291 - 015769791

កាន់តែធំ កាន់តែវែង កាន់តែងាយស្រួល ជាមួយសេវាប្រាក់កម្ចីរបស់ប្រាសាក់

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

ជាមួយ​កំណើន​សេដ្ឋកិច្ច​គួរ​ឲ្យ​កត់សម្គាល់ និង​ការ​រក្សា​បាន​ស្ថិរភាព​នយោបាយសន្តិសុខ​សង្គម និងបរិយាកាស​ពាណិជ្ជកម្ម​កាន់​តែ​ប្រសើរ​ប្រាសាក់​បាន​សម្រេច​បង្កើន​ទំហំ​ប្រាក់​កម្ចី​របស់​ខ្លួន​ធំ​ជាង​មុន រយៈពេល​វែង​ជា​មុន និង​មាន​ភាព​ងាយស្រួល​ជាង​មុន។ ​ទំហំ​ប្រាក់​កម្ចី​ថ្មី​ធំនេះមានចំនួនទឹកប្រាក់រហូត​ដល់ 200,000 ដុល្លារអាមេរិកខណៈ​ដែល​អតិថិជនអាចខ្ចីរហូត​ដល់10ឆ្នាំ ជា​មួយ​អត្រា​ការប្រាក់​ប្រកួតប្រជែងជាមួយនឹងអត្រាទីផ្សារ ព្រម​ទាំង​លក្ខខណ្ឌ​និង​ដំណើរ​ការផ្តល់​កម្ចី​កាន់តែ​ងាយស្រួល។

លោក សាយ សូនី នាយក​ប្រតិបត្តិ​គ្រប់គ្រង​ទីផ្សារ​របស់​ប្រាសាក់​ បាន​មាន​ប្រសាសន៍​ថា៖ «សម្រាប់​ការ​ផ្តល់​ជូន​ថ្មី​នេះ​គឺ​ស្រប​ទៅ​តាម​កំណើននៃ​សហគ្រាស​ខ្នាតតូច​បំផុតខ្នាតតូច​ និងខ្នាត​មធ្យមដែល​ត្រូវ​ការ​ដើមទុន​ធំ​ជាង​មុន​ដើម្បី​ពង្រីក​អាជីវកម្ម​។ ដោយ​មើល​ឃើញ​ពី​ចំណុច​ទាំង​នេះប្រាសាក់​បាន​កែ​ប្រែ​គោលការណ៍​កម្ចី​ដើម្បី​បំពេញ​តម្រូវ​ការ​របស់​អតិថិជន និង​ដើម្បី​គាំទ្រ​ដល់​អតិថិជន​ដែល​មាន​សក្ដានុពលឲ្យ​កាន់​តែ​មាន​ភាព​រីកចម្រើននិងកាន់​តែ​ធំធាត់​ជាង​មុន។ ​អតិថិជន​អាច​រីករាយ​ជា​មួយ​នឹង​ការរីកចម្រើនទាំងផ្នែកអាជីវកម្ម និងកម្រិតជីវភាពរស់នៅ ដោយ​ពួក​គាត់​ទទួល​បាន​ទំហំ​ប្រាក់​កម្ចី​ធំ​ជាង​មុន ​អត្រា​ការ​ប្រាក់​ប្រចាំខែ​ទាបជាង​មុន និងរយៈពេល​សង​ត្រឡប់​វែង​ជាង​មុន”។

លោក សាយ សូនី បាន​បន្ថែម​ទៀត​ថា៖«យើងខ្ញុំ​ក៏​បាន​ជួយ​សម្រួល​ឲ្យ​ដំណើរ​ការ​កម្ចី​ងាយ​ស្រួល​ជាង​មុន​ដើម្បី​ឲ្យ​អតិថិជន​ទទួល​បាន​ប្រាក់​កម្ចី ឬ​ដើមទុន​កាន់​តែ​លឿន។ សូមទាក់ទង​មក​យើងខ្ញុំ ​ប្រសិន​បើលោក​អ្នក​ត្រូវ​ការ​ដំណោះ​ស្រាយ​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​អាជីវកម្ម​របស់លោក​អ្នក។ បុគ្គលិក​ប្រកប​ដោយ​វិជ្ជា​ជីវៈ​របស់​យើងខ្ញុំ ​ទន្ទឹង​រង់ចាំ​បម្រើលោក​អ្នក»។

ប្រាសាក់​​ ដែល​ជា​ស្ថាប័នហិរញ្ញ​វត្ថុ​​ឈាន​មុខ​គេ​នៅ​កម្ពុជាបាន​ផ្តល់​នូវ​សេវាឥណទាន​ជា​ច្រើន​ប្រភេទ​ជូន​អតិថិជន​ដើម្បី​ភាព​រីកចម្រើន ដូច​ជា​ឥណទាន​ខ្នាត​តូច​បំផុត ឥណទាន​ខ្នាត​តូច​និង​មធ្យម ឥណទាន​ប្រើប្រាស់​ផ្ទាស់​ខ្លួន ឥណទាន​បន្ទាន់ ឥណទាន​សិក្សា​អប់រំ ឥណទាន​ឡជីវ​ឧស្ម័នឥណទាន​សាងសង់​បង្គន់ ឥណទាន​កែលម្អ​គេហដ្ឋាន និង​ឥណទាន​គេហដ្ឋាន ឥណទាន​ម៉ូតូ ឥណទាន​រថយន្ត ឥណទាន​ក្រុម និងឥណទាន​ផ្សេងៗ​ទៀត។

គួរ​កត់​សម្គាល់​ដែរថា ប្រាសាក់​ គោរព​យ៉ាង​ពេញ​លេញ​នូវ​ច្បាប់​និង​បទប្បញ្ញត្តិ​របស់​ព្រះរាជាណាចក្រ​កម្ពុជា។ ជាក់ស្តែង ប្រាសាក់​ទទួល​បាន​អាជ្ញាប័ណ្ណ​ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា​​តាំង​ពី​ឆ្នាំ 2004 ម្លេះ ហើយ​មាន​ដើម​ទុន​ចុះ​បញ្ជីច្រើន​ជាង​ច្បាប់​តម្រូវ គឺរហូត​ដល់ 110 លាន​ដុល្លារ​អាមេរិក។ ប្រាសាក់​តែងតែ​គោរព​ និងប្រតិបត្តិតាមយ៉ាងម៉ឺងម៉ាត់ដូចខាងក្រោម៖

អនុលោម​តាមក្រមស្តីពីការផ្តល់ឥណទានប្រកបដោយសីលធម៌ និងគោលការណ៍ការពារអតិថិជន
មិន​ទទួលយក​អត្តសញ្ញាណបណ្ណសៀវភៅស្នាក់នៅឬ សៀវភៅគ្រួសារច្បាប់ដើមជា​វត្ថុដាក់ធានាក្នុងការផ្តល់កម្ចី
ប្រាសាក់​គឺ​ជាគ្រឹះស្ថានឯកជន​សុទ្ធសាធ និង​ប្រតិបត្តិការដើម្បីទទួល​ប្រាក់​ចំណេញ ហើយ​គ្រប់​អតិថិជនដែលខ្ចីប្រាក់ពី​ប្រាសាក់ ត្រូវ​មាន​កាតព្វកិច្ច​សងត្រឡប់មកវិញតាមកិច្ចសន្យាកំណត់។

គិតត្រឹមថ្ងៃទី30 ​ខែមិថុនា​ ឆ្នាំ​2017 នេះ ប្រាសាក់​មាន​ទ្រព្យ​សកម្ម​សរុប​ 1,516 លាន​ដុល្លារអាមេរិក​ ​សម្ពៀត​ឥណទាន​1,247 ​លាន​ដុល្លារអាមេរិកសមតុល្យ​ប្រាក់​បញ្ញើសន្សំ​ 784 ​លាន​ដុល្លារអាមេរិកបណ្តាញ​ការិយាល័យ​ 177 ​ទីតាំង​ មាន​ម៉ាស៊ីន​អេធីអឹម​123 ​និងបុគ្គលិកជិត​ 7,000​នាក់។

ប្រាសាក់​ក៏​ទទួល​បាន​ពានរង្វាន់​និង​វិញ្ញាបនបត្រ​ជា​ច្រើន​បញ្ជាក់ពីគុណភាព និងប្រតិបត្តិការរបស់ខ្លួនក្នុងនោះមានវិញ្ញាបនបត្រតម្លា​ភាពថ្លៃពី MFTransparencyវិញ្ញាបនបត្រ​លើកិច្ចការពារ​អតិថិជនពី Smart Campaignការវាយតម្លៃលើលើ​លទ្ធផល​ហិរញ្ញវត្ថុទទួលបានកម្រិត “A និងស្ថិរភាព” ​និង «ចំណាត់​ថ្នាក់​កម្រិត4»លើលទ្ធផលសង្គម ពីPlanetRating និង​ការពានរង្វាន់ផ្សេង​ទៀតៗ​ពី​ស្ថាប័ន​ក្នុង​ស្រុក​ និង​អន្តរជាតិ។សម្រាប់​ព័ត៌​មាន​បន្ថែមសូម​ទាក់ទង​មក​កាន់​សាខា​ប្រាសាក់ឬទូរស័ព្ទមកលេខ 023 999 911 ឬ 086 999 911 ឬ​ចូល​​ទៅ​កាន់​គេហទំព័រ www.prasac.com.kh

ផ្តល់សិទ្ធិដោយ៖ ប្រាសាក់

ពាក្យទាក់ទង ៖
 

មតិយោបល់