ថ្ងៃ សៅរ៍ ទី 26 ខែ កញ្ញា ឆ្នាំ 2020 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ សៅរ៍ ទី 26 ខែ កញ្ញា ឆ្នាំ 2020
ទំនាក់ទំនង ៖ 077662291 - 015769791

ចៅហ្វាយក្រុង​​​សុំ​​ឲ្យ​ឧកញ៉ា​​ លី​ យ៉ុង​ផាត់​ កុំ​យក​លុយ​លើ​រថយន្ត​… ខណៈ​ស្ពាន​ជ្រោយ​​ចង្វារ​..​​​​​​​

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

រាជធានីភ្នំពេញ៖ ​​អភិបាល​រាជធានី​ភ្នំពេញ​ បាន​​​ជំរុញ​មន្ទីរ​​សារធារណការ​ក្រុង​​​រៀប​ចំ​ដាក់​លិខិត​ស្នើ​សុំ​ទៅ​ខាងក្រុមហ៊ុន​ លីយ៉ុងផាត់​ ដើម្បី​កុំឲ្យ​យក​លុយ​ចំពោះ​រថយន្ត​ប្រភេទ​ទេសចរណ៍​ នៅពេល​ឆ្លង​កាត់​ស្ពាន​​ព្រែកព្នៅ​​ នៅ​អំឡុង​ពេល​​​កា​រស្ថាបនា​ស្ពាន​ឆ្លងកាត់​​ទន្លេសាប​ ពី​ឬស្សីកែវ-ជ្រោយ​ចង្វារ ដើម្បីជួយសំរួលក៏ដូចជា ដើម្បីកាត់បន្ថយការចំណាយ របស់ប្រជាពលរដ្ឋ​​​​​ជាដើម។​

​​ការ​ជំរុញ​​នេះ បាន​​ធ្វើ​ឡើង​​​ក្នុង​​កិច្ច​ប្រជុំ​ពិ​ភាក្សា​ការងារ​រវាង​លោក​ ឃួង ​ស្រេង​ អភិបាល​រាជធានី​​ជាមួយ​ក្រុមហ៊ុន ​​O​C​​IC​ នៅ​ព្រឹក​ថ្ងៃ​ទី​៨​ ខែ​កញ្ញា​​ នេះ​ ​បន្ទាប់ពី​ឯកឧត្តមបាន​ទន្លាយ​គម្រោង​សាង​សង់​​ ស្ពាន​បាឡេ​ខាង​លើ​​ ដែលគ្រោង​ចំណាយ​​​លុយ​ប្រមាណ​ ៣០​លាន​ដុល្លារ ជា​ជំនួយ​របស់​ជប៉ុន​​ ខណៈស្ពានជ្រោយចង្វារចាស់​ បើក​ការដ្ឋាន​ជួស​ជុល​នៅ​ក្រោយ​បុណ្យ​ភ្ជុំបិណ្ឌ។​​​​​​​​​ទន្ទឹមគ្នានេះ​​លោក​​ក៏​បាន​ពិភាក្សា​រៀប​ចំ​កែ​លម្អ​ប្រព័ន្ធ​ចរាចរណ៍​ស្ពាន​ក្បាល​ថ្នល់​បន្ថែម​ និង​ស្ពាន​ត្រង់​ចំណុច​ច្រមុះ​ជ្រូក​ផ្លូវ ​២៧១​ និង​ផ្លូវ៦​០​ម៉ែត្រ​ផងដែរ​។ ​ម្យ៉ាង​វិញ​ទៀត ​ការ​កែ​សម្រួល​រង្វង់​មូលចោមចៅ ​ទៅ​ជា​ស្ពាន​អាកាស​ក៏​បាន​ពិភាក្សាលម្អិតផងដែរ​៕

ផ្តល់សិទ្ធិដោយ៖ kqube

ពាក្យទាក់ទង ៖
 

មតិយោបល់