ថ្ងៃ អង្គារ ទី 10 ខែ ធ្នូ ឆ្នាំ 2019 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ អង្គារ ទី 10 ខែ ធ្នូ ឆ្នាំ 2019
ទំនាក់ទំនង ៖ 077662291 - 015769791

បី​រសជាតិ​ សារព័ត៌មាន​ក្នុង​ស្រុក​ចុះផ្សាយ​ព្រោង​ព្រាត​ពី​បាក់ឌុប​

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

​បាក់ឌុប​៖​ ​​​នៅ​ចេញលទ្ធផល​ប្រឡង​មធ្យម​សិក្សា​​​​ទុតិយ​ភូមិ​​ សម័យ​ប្រឡង៖ ២១ សីហា​ ​២០១៧​ កាល​ពី​ថ្ងៃ​ទី​១០​ កញ្ញា​​ ម្សិលមិញ​សម្រាប់​​​ខេត្ត​កណ្តាល​ និង​ភ្នំពេញ​នោះ​ ​​មាន​ប្រធាន​បទ​ ​៣​​​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ ​ដែល​សាព័ត៌មាន​ក្នុងស្រុក​​បានចុះ​ផ្សាយ​ព្រោង​ព្រាត​​។​​​​​​​

​ប្រធាន​ទី​១​ ពាក់ព័ន្ធ​នឹង​សិល្បៈ ​ដោយ​ក្នុង​នោះ​ តារា​​ចម្រៀង​ស្រី​វ័យ​ក្មេង​ រ៉េត​ ស៊ូ​ហ្សាណា​ ​​បាន​ទទួល​អបអរជា​ច្រើន​ពី​សំណាក់​អ្នក​គាំទ្រ ​បើ​ទោះ​បីជា​នាង​ប្រឡង​ជាប់​ត្រឹម​ និទ្ទេស​ E ​(៩២,៦៥៨​) ក៏​​​ដោយ​។​ ​ជាមួយ​នោះ​លោក ​ង៉ែត ដារ៉េត ​​ឪពុក​​ហ្សាណា​​​ក៏​បាន​ប្រាប់​ ខេឃ្យូប​ ថា​​ លោក​ពេញ​ចិត្ត​នូវ​លទ្ធផល​​នេះ​ ​​ព្រោះ​​​​ទោះជា​ ​ហ្សាណា​ ​​​មមាញឹក​នឹង​​ការងារ​សិល្បៈ​ច្រើនក្នុងឆ្នាំ​ប្រឡង​យ៉ាង​ណា​​​ ក៏​​នាង​នូវ​តែ​អាច​ធ្វើ​បាន​ល្អ​សម្រាប់ការប្រឡងនេះ​។​ ​​​​​​​​​​​​​​​​​​

ទន្ទឹម​នឹង​ចិត្ត​ជា​ឳពុក​នេះ​​លោក ចា​ ឫទ្ធី​ ​ក៏​បាន​​បង្ហាញ​អារម្មណ៍​​ពិត​របស់ខ្លួន​ដែរ​ ​ក្រោយ​ពី​កូន​ស្រី​ពៅ​​ខ្លួន​​បាន​​ប្រលង​ជាប់​​និទ្ទេស ​B។​ ​លោក​បាន​សរសេរ​ក្នុងគណនីហ្វេសប៊ុក​យ៉ាង​ដូច្នេះ​ថា៖ ​“កូន​ស្រី​ពៅ​សំណព្វ​ចិត្ត​របស់​ប៉ា​ ថ្ងៃ​នេះ​ប៉ា​​​​ចង់​ប្រាប់កូន​​ថា​ ប៉ា​សប្បាយ​ចិត្ត​ណាស់​ ដែល​កូនស្រី​បាន​ប្រលង​បាក់ឌុប​ជាប់​ ហើយ​បាន​និទ្ទេស​ល្អ​ទៀត​គឺ​និទ្ទេស​ B​ ដែល​មាន​​ ពិន្ទុ​សរុប​ 97.463 ព្រោះ​លទ្ធផល​នេះ​ជា​សមត្ថភាព​ផ្ទាល់​របស់​កូន​ ប៉ា​សូម​សរសើរ​ កូន​រៀន​ពូកែ​ណាស់​”​។

ចំពោះ​ប្រធាន​បទ​២​វិញ​​​ ​​រក​ឃើញ​សិស្ស​ឆ្នើម​​ប្រឡង​បាក់ឌុប​ ឆ្នាំ​២០១៧​នេះ​ ដែល​​បាន​និទ្ទេស ​A ​មាន​លំដាប់​ពិន្ទុ​ ១០០.០០០​ ជា​សិស្ស​មក​ពី​សាលា​ប៊ែល​ធី ​អន្តរជាតិ សាខា​ទី​៨​ ​។​​សិស្ស​ឆ្នើម​រូប​នេះ​​ មាន​ឈ្មោះ​ ស គឹមស៊ា ​បាន​ប្រឡង​នៅ​មណ្ឌល​ វិទ្យាល័យ​ ទួល​ទំពូង លេខ​ ១០៧​​។ រូប​គេ​ប្រឡង​បាន​និទ្ទេស​ A ស្ទើរគ្រប់​មុខ​ លើកលែង​តែ​ ប្រវត្តិទ្យា​ប៉ុណ្ណោះ​ដែល​ជាប់​និទ្ទេស​ B។

ដោយ​ឡែក​​ប្រធានបទ​ទី​៣​​ និយាយ​ពី​បាក់ឌុប​ដែរ​​នោះ​ គឺជា​រឿង​សោកស្តាយ​មួយ​​និង​ចូលរួម​​រំលែក​ទុក្ខ​ដល់គ្រួសារ​សព​ ​ដោយ​មាន​យុវតី​ម្នាក់​បាន​ចង់ ក​ សម្លាប់​ខ្លួន​​ក្រោយ​ពេល​​បាន​ដឹង​ផលទ្ធផល​​របស់ខ្លួន​ថា ធ្លាក់​បាក់ឌុប​​។​ យុវតី​ម្នាក់​នេះ​​មាន​គណនី​ឈ្មោះ​​ Ork​ Sopheap ជា​សិស្សវិទ្យាល័យ​​ ហ ស​ អង្គស្នួល​ និង​រស់នៅ​ក្នុងឃុំ​សំរោលើ​​ ស្រុក ​អង្គស្នួល​ ខេត្តកណ្តាល​៕​​​​​​​​​

ផ្តល់សិទ្ធិដោយ៖ kqube

ពាក្យទាក់ទង ៖
 

មតិយោបល់