ថ្ងៃ សៅរ៍ ទី 23 ខែ កញ្ញា ឆ្នាំ 2017 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ សៅរ៍ ទី 23 ខែ កញ្ញា ឆ្នាំ 2017
ទំនាក់ទំនង ៖ 077662291 - 015769791

សម្តេច​តេជោ​៖ចិន​​ជា​ខ្នង​បង្អែក​ដ៏​រឹង​មាំ​…កម្ពុជា​គ្រប់​កាលៈទេសៈ​​​គ្មាន​បរទេស​ណា​​​បំបែក​​បាន​ឡើយ​​​​​

 
. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com
. 188ASIA.COM ​ កំសាន្តជាមួយកាស៊ីណូអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា ​

រាជធានី​ភ្នំពេញ​៖​ ​​មុន​នឹង​ធ្វើ​មាតុភូមិ​និវត្តន៍​មក​ដល់​កម្ពុជា​វិញនៅ​ថ្ងៃ​នេះ​​​លោក​នាយករដ្ឋមន្ត្រី​​ ហ៊ុន​ សែន​ ​បាន​បញ្ចេញ​សារ​បញ្ជាក់​ពី​សម្ព័ន្ធមិត្ត​ដ៏​​ល្អូក​ល្អើន​ជាមួយ​​មហាយក្ស​ចិន​​​​ថា ​មិត្ត​ចិន​គឺជា​ខ្នង​បង្អែក​ដ៏​រឹង​មាំ​ដែល​បន្ត​ជួយ​កម្ពុជា​គ្រប់​កាលៈទេសៈ​ ដែល​គ្មាន​បរទេស​ណា​មក​បំបែក​បំបាក់​បាន​ឡើយ​។​


​​​ការ​បញ្ចេញ​សារ​លើក​សសើរ​ចិន​ជា​ថ្មី​ម្តង​ទៀត​​​​នេះ​ ​បាន​ធ្វើ​ឡើង​តាម​រយៈ​សំណេរ​មួយ​​ ដែល​បាន​ផ្សាយ​នៅ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​នាយករដ្ឋមន្ត្រី នា​​ព្រឹក​នេះ​​ មុន​ពេល​​​​លោក​​ដឹក​នាំ​គណប្រតិភូ​ជាន់ខ្ពស់​​​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​ទី​ក្រុង​ណាននីន ​ខេត្ត​ក្វាងស៊ី​ប្រទេស​ចិន​វិល​ត្រឡប់​​មក​កាន់​មាតុ​ប្រទេស​វិញ​​ ក្រោយ​ពី​បាន​ចូលរួម​នៅ​ក្នុង​ពិធី​បើក​ពិព័រណ៍​ចិន​-អាស៊ាន​លើក​ទី​១៤​។

តាមប្រភពខាងលើ​ឲ្យ​ដឹង​ដែរ​ថា​ ​ពិព័រណ៍នេះ​ ផលិតផល​កម្ពុជា​ជា​ច្រើន​ ​ជាពិសេស​ផលិតផល​កសិកម្ម​បាន​នឹង​កំពុង​​ហូរ​ចូល​មក​កាន់​ប្រទេស​ចិន​ ដែល​បាន​ពង្រីក​ទីផ្សារ​ និង​ពង្រឹង​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​កាន់​តែ​មាន​ទំហំ​ធំ​ឡើង​ជា​រៀង​រាល់ឆ្នាំ។ទន្ទឹមនឹង​នេះ​ដែរ ​ទំនាក់ទំនង​មិត្តភាព​និង​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា​ និង​ខេត្ត​ក្វាង​ស៊ី ​ក៏កាន់តែ​ជិតស្និទ្ឋ​ ហើយ​ជាពិសេស ​ទំនាក់ទំនង​និង​សហប្រតិបត្តិការ​ជាដៃ​គូ​យុទ្ឋសាស្រ្ត​គ្រប់​ជ្រុង​ជ្រោយ រវាង​ចិន​-កម្ពុជា​ ក៏​កាន់​តែ​ឈាន​ទៅ​កាន់​កម្រិត​ខ្ពស់​ជា​បន្ត​បន្ទាប់​៕​

ផ្តល់សិទ្ធិដោយ៖kqube

ពាក្យទាក់ទង ៖
 

មតិយោបល់