ថ្ងៃ សៅរ៍ ទី 23 ខែ កញ្ញា ឆ្នាំ 2017 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ សៅរ៍ ទី 23 ខែ កញ្ញា ឆ្នាំ 2017
ទំនាក់ទំនង ៖ 077662291 - 015769791

កូរ៉េខាងជើង​ គំរាម​កំហែង​អាមេរិក​ នឹង​ផ្ដល់​ការ​ឈឺ​ចាប់​ដ៏​ធំ​បំផុត​ បន្ទាប់​ពី​ទណ្ឌកម្ម​របស់​ UN!

 
. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com
. 188ASIA.COM ​ កំសាន្តជាមួយកាស៊ីណូអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា ​

កូរ៉េខាងជើង​ បាន​ថ្កោលទោស​យ៉ាង​ខ្លាំង​លើ​ដំណោះស្រាយ​ការ​ដាក់​ទណ្ឌកម្ម​ថ្មី​ របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ​ ព្រមទាំង​ព្រមាន​ថែម​ទៀត​ថា​ សហរដ្ឋ​អាមេរិក​ នឹង​បាន​ទទួល​ការ​ឈឺ​ចាប់​យ៉ាង​ខ្លាំង​បំផុត​ ដែល​មិន​ធ្លាប់​ជួប​ពី​មុន​មក​។ នេះ​បើ​យោង​តាម​គេហទំព័រ​សារព័ត៌មាន​ BBC បាន​ចុះ​ផ្សាយ​នា​យប់​ថ្ងៃ​អង្គារ ទី​១២ ខែ​កញ្ញា ឆ្នាំ​២០១៧។

ក្រោយ​ប្រតិកម្ម​ជា​លើក​ដំបូង​ទៅ​នឹង​ដំណោះស្រាយ​ដាក់​ទណ្ឌកម្ម​ UN​ ដែល​ត្រូវ​បាន​អនុម័ត​កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​នេះ​ អគ្គរដ្ឋទូត​កូរ៉េខាងជើង​ប្រចាំ​ទីក្រុង​ហ្សឺណែវ​ ប្រទេស​ស្វីស​ លោក​ Han Tae-song​ បាន​និយាយ​ថា​ កូរ៉េខាងជើង​ថ្កោលទោស​យ៉ាង​ពេញ​ទំហឹង​ លើ​ចំណាត់​ការ​ដាក់​ទណ្ឌកម្ម​ ដែល​ខ្លួន​ចាត់​ទុក​ថា​ ជា​ទង្វើ​ខុស​ច្បាប់​នៃ​ក្រុមប្រឹក្សាសន្តិសុខ​។

លោក​ Han​ បាន​ គូស​បញ្ជាក់​នៅ​សន្និសីទ​លុប​បំបាត់​អាវុធ​រៀបចំ​ឡើង​ក្នុង​ទីក្រុង​ហ្សឺណែវ​ ថា “រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​ ដែល​ចង់​ប្រឈម​មុខ​នយោបាយ​ សេដ្ឋកិច្ច​ និង​យោធា​ កំពុង​ប្រឆាំង​នឹង​ការ​អភិវឌ្ឍន៍​អាវុធ​នុយក្លេអ៊ែរ​ខ្លួន​ ដែល​ឈាន​ដល់​ដំណាក់​កាល​ចុង​ក្រោយ​ទៅ​ហើយ​ មិន​ទទួល​ជោគជ័យ​នូវ​ឡើយ​ រី​ឯ​វិធានការ​នៅ​លើក​ក្រោយ​នេះ​ នឹង​ធ្វើ​ឲ្យ​សហរដ្ឋ​អាមេរិក​ រង​ការ​ឈឺ​ចាប់​យ៉ាង​ខ្លាំង​បំផុត​ ដែល​មិន​ធ្លាប់​ជួប​ពី​មុន​មក​”។

គួរ​រម្លឹក​ផង​ដែរ​ថា​ រុស្ស៊ី​ និង​ចិន​ បាន​បញ្ជាក់​ឡើង​វិញ​នូវ​សំណើ​មួយ​ថា​ សហរដ្ឋ​អាមេរិក​ និង​កូរ៉េខាងត្បូង​ បាន​ធ្វើ​សម​យុទ្ធ​យោធា​រួម​គ្នា​ដ៏​ធំ​មួយ​ បង្ក​ឲ្យ​ទីក្រុង​ព្យុងយ៉ាង​ មាន​ការ​ខក​ចិត្ត​ ព្រម​ទាំង​ស្នើ​ឲ្យ​ផ្អាក​ការ​ដាក់​ពង្រាយ​ប្រព័ន្ធ​ប្រឆាំង​មីស៊ីល​អាមេរិក​ THAAD ជា​ថ្នូរ​នឹង​ការ​បញ្ចប់​កម្មវិធី​អាវុធ​របស់​ទីក្រុង​ព្យុងយ៉ាង​៕

ផ្តល់សិទ្ធិដោយ៖ kqube

ពាក្យទាក់ទង ៖
 

មតិយោបល់