ថ្ងៃ អាទិត្យ ទី 19 ខែ វិច្ឆិកា ឆ្នាំ 2017 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ អាទិត្យ ទី 19 ខែ វិច្ឆិកា ឆ្នាំ 2017
ទំនាក់ទំនង ៖ 077662291 - 015769791

ឥណ្ឌា​ ត្រៀម​រៀប​ចំ​ទម្លាក់​នាវា​មុជទឹក​ទី​០២ ដែរ​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ​ !

 
. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

កង​នាវាចរណ៍​ឥណ្ឌា​ កំពុង​រៀបចំ​ទម្លាក់​នាវា​មុជទឹក​ ដែល​មាន​សមត្ថភាព​នុយក្លេអ៊ែរ​លើក​ទី​២ ចូល​ទៅ​ក្នុង​សមុទ្រ​ នៅ​ខែ​ក្រោយ​ អំឡុង​គំរប់​ខួប​លើក​ទី​១ នៃ​ប្រទេស​ឥណ្ឌា​ ដែល​បាន​ក្លាយ​ជា​សមាជិក​អចិន្ត្រៃយ៍​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ​។ នេះ​បើ​យោង​តាម​គេហទំព័រ​សារព័ត៌មាន​ sputnik​ បាន​ចេញ​ផ្សាយ​នា​ព្រឹក​ថ្ងៃ​អង្គារ​ ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១៧។

កាសែត​ឥណ្ឌា​ Times​ បាន​ រាយការណ៍​ថា​ នាវា​មុជទឹក​ INS Aridhaman គឺ​ជា​នាវា​ដែល​មាន​សមត្ថភាព​មីស៊ីល​ទី​ពីរ​របស់​ប្រទេស​ឥណ្ឌា​ ដែល​បាន​សាងសង់​ និង​ចាប់​ផ្ដើម​សាកល្បង​ក្នុង​សមុទ្រ​ ដែល​ដើរ​ដោយ​ម៉ាស៊ីន​រ៉េអាក់ទ័រ​ ឬ​ថាមពល​នុយក្លេអ៊ែរ​។គួរ​បញ្ជាក់​ផង​ដែរ​ថា​ ក្រុមហ៊ុន​ផលិត​នាវា​ INS Aridhaman ​ នឹង​ចាប់​ផ្តើម​ការ​សាកល្បង​លើ​សមុទ្រ​ក្រោម​ការ​ឃ្លាំ​មើល​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​លោ​ស្រី​ Nirmala Sitharaman ហើយ​អាច​បាញ់​មីស៊ីល​បាន​ទ្វេ​ដង​ និង​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​បើកបរ​នៅ​ក្រោម​ទឹក​លឿន​ជាង​មុន​ ដោយ​សារ​តែ​ប្រព័ន្ធ​ជំរុញ​ដ៏​ខ្លាំង​ក្លា​សេរី​ថ្មី​នេះ​៕

ផ្តល់សិទ្ធិដោយ៖ kqube

ពាក្យទាក់ទង ៖
 

មតិយោបល់