ថ្ងៃ អាទិត្យ ទី 19 ខែ វិច្ឆិកា ឆ្នាំ 2017 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ អាទិត្យ ទី 19 ខែ វិច្ឆិកា ឆ្នាំ 2017
ទំនាក់ទំនង ៖ 077662291 - 015769791

រុស្ស៊ី​ ប្រាប់​អាមេរិក​ថា​ កូរ៉េខាងជើង​ ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​លើ​ការ​ចរចា​ផ្ទាល់​ជា​មួយ​!

 
. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

អនុ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​រុស្ស៊ី​ បាន​ឲ្យ​ដឹង​ថា​ ទោះ​បី​ជា​បំណង​ប្រាថ្នា​របស់​កូរ៉េខាងជើង​ ក្នុង​ការ​ចូល​រួម​ជា​មួយ​សហរដ្ឋ​អាមេរិក​ ក៏​ក្រុង​វ៉ាស៊ីនតោន​ មិន​ទំនង​ជា​មាន​ឆន្ទៈ​នយោបាយ​គ្រប់គ្រាន់​សម្រាប់​បញ្ហា​នៅ​ឡើយ​ទេ​។ នេះ​បើ​យោង​តាម​គេហទំព័រ​សារព័ត៌មាន​ sputnik​ បាន​ចេញ​ផ្សាយ​នា​រសៀល​ថ្ងៃ​ពុធ ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១៧។

អនុ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​រុស្ស៊ី​លោក​ Sergey Ryabkov​ បាន​និយាយ​ថា​ ទីក្រុង​ព្យុងយ៉ាង​ មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ ចំពោះ​កិច្ចចរចា​ ដោយ​ផ្ទាល់​ជា​មួយ​ក្រុង​វ៉ាស៊ីនតោន​ ប៉ុន្តែ​មិន​មាន​ភាព​ប្រាកដ​ប្រជា​ថា​ រដ្ឋបាល​លោក​ ដូណាល់ ត្រាំ​ មាន​ឆន្ទៈ​នយោបាយ​គ្រប់គ្រាន់​សម្រាប់​បញ្ហា​នេះ​ទេ។ លោក​បាន​បន្ថែម​ទៀត​ថា​ ឯក​អគ្គរដ្ឋទូត​កូរ៉េខាងជើង​ប្រចាំ​សហរដ្ឋ​អាមេរិក​លោក​ Joseph Yun​ កំពុង​ស្ថិត​នៅ​ក្នុង​ទីក្រុង​ម៉ូស្គូ​ ដើម្បី​ពិភាក្សា​ពី​បញ្ហា​ទីក្រុង​ព្យុងយ៉ាង​ ជា​មួយ​មន្ត្រី​ជាន់​ខ្ពស់​រុស្ស៊ី​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ កាល​ពី​ថ្ងៃ​ចន្ទ​ ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ​ បាន​យល់​ព្រម​ជា​ឯកច្ឆន្ទ​ ដើម្បី​ជំរុញ​ការ​ដាក់​ទណ្ឌកម្ម​ថ្មី​ប្រឆាំង​នឹង​កូរ៉េខាងជើង​ ដោយ​ណែនាំ​ពី​ការ​ហាមឃាត់​ការ​នាំ​ចេញ​វាយនភណ្ឌ​ និង​នាំ​ចូល​ប្រេង​​ឆៅ​ ឧស្ម័ន​ និង​វត្ថុ​រាវ​ធម្មជាតិ​ផ្សេង​ទៀត​ របស់​ប្រទេស​ជិត​ខាង​៕

ផ្តល់សិទ្ធិដោយ៖ kqube

ពាក្យទាក់ទង ៖
 

មតិយោបល់