ថ្ងៃ សៅរ៍ ទី 23 ខែ កញ្ញា ឆ្នាំ 2017 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ សៅរ៍ ទី 23 ខែ កញ្ញា ឆ្នាំ 2017
ទំនាក់ទំនង ៖ 077662291 - 015769791

ទំនប់វារី​អគ្គិសនី​សេសាន​ក្រោម​២​​ នឹង​បិទទ្វារ​ទឹកជា​ផ្លូវការ​នៅ​ដើម​សប្តាហ៍​​..​.

 
. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com
. 188ASIA.COM ​ កំសាន្តជាមួយកាស៊ីណូអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា ​

រាជធានី​ភ្នំពេញ​៖​ ​បើ​គ្មាន​ការ​ប្រែប្រួលទេ​ ​​​​​​​​​​​ទំនប់វារី​អគ្គិសនី​សេសាន​ក្រោម​២​ ដែល​ធំជាងគេ​នៅ​កម្ពុជា​​ និង​ក៏​ល្បី​ជាង​គេ​​​​​ផ្នែក​រឿង​អាស្រូវ​ពាក់ព័ន្ធ​នឹង​​ការ​ដោះស្រាយ​សំណង​ជូនប្រជាពលរដ្ឋ​​ដែលរង​ផល​ប៉ះពាល់​នោះ​ នឹង​បិទ​ទ្វារ​ទឹក​ជា​ផ្លូវ​ការ​​នៅ​ថ្ងៃ​ទី​២៥​ ខែកញ្ញា​ ខាង​មុខ​នេះ ក្រោយ​អធិបតីភាព​សម្តេចតេជោ​ ហ៊ុន សែន​​​។​ នេះ​បើតាម​​​ការ​ផ្សាយ​​របស់​ក្រសួង​រ៉ែ​និងថាមពល​​ កាល​ម្សិលមិញ​។​​​​


​ក្រសួង​រ៉ែ​បាន​ឲ្យ​ដឹង​ថា​ វារីអគ្គិសនី​សេសាន​ក្រោម២​ស្ថិត​នៅ​ស្រុក​សេសាន ​ខេត្ត​ស្ទឹងត្រែង​ ជា​វារីអគ្គិសនី​ធំ​ជាង​គេ​បង្អស់នៅ​កម្ពុជា​ ដែល​អាច​ផ្ដល់​ថាមពល​បាន​ដល់​ទៅ ​៤​០​០​ ​MW ​(មេកាវ៉ាត់​) ​ដែល​មាន​តម្លៃ​ជាង​ ​៧​៨​១​ លាន​ដុល្លារ​។​ គម្រោង​នេះ​ត្រូវ​បាន​សិក្សា​តាំង​ពី​ឆ្នាំ​២​០​០៤ ​លើ​ផល​ចំណេញ​ផង​ និងលើ​ផល​ប៉ះពាល់​ខាងបរិស្ថាន​រូបសាស្ត្រ ​បរិស្ថាន​ជីវសាស្ត្រ ​និង​បរិស្ថាន​សង្គម​។​ថាមពល​អគ្គិសនី​ដែល​ផលិត​បាន​ពី​វារីអគ្គិសនី​មួយ​នេះ ​នឹង​អាច​ផ្គត់ផ្គង់​អគ្គិសនី ​ដល់​គ្រួសារ​ប្រជាពលរដ្ឋ ​តាម​បណ្តោយ​បណ្តាញ​បញ្ជូន ​ភ្នំពេញ-​កំពង់ចាម-​ក្រចេះ-​ស្ទឹងត្រែង​។

​​​គម្រោង​វា​​រី​អគ្គិសនី​សេសាន​ក្រោម​២​នេះ​​ ត្រូវ​បាន​រាជរដ្ឋាភិបាល​សិក្សា​យ៉ាង​ល្អិត​ល្អន់​ និង​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​ដោះស្រាយ​ចំពោះ​ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​ទាំង​ប្រយោល​និង​ផ្ទាល់ ​ដើម្បី​ធានា​ឲ្យ​បាន​នូវ​សុខដុម​នីយកម្ម​ រវាង​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​ ដែល​រង​ផលប៉ះពាល់ ​ក៏ដូចជា​ ការវិនិយោគ​សាងសង់​ស្ថានីយ​វារីអគ្គិសនី​ សេសាន​ក្រោម​២ ​ឲ្យ​ដំណើរ​ការ​បាន​ ដោយ​រលូន​សម្រាប់​បំពេញ​តម្រូវ​ការអគ្គិសនី​ ដែល​កើន​ឡើង​ជា​បន្តបន្ទាប់​។​ប្រភពដដែល​​​អះអាង​​​​ថា​ ​គិត​មក​ដល់​ពេល​នេះ​ មិន​មាន​ប្រជាពលរដ្ឋ​ណា​ម្នាក់​ត្រូវ​បាន​បង្ខំ​ឱ្យ​ប្តូរ​លំនៅ​ឋាន​នោះ​ទេ​ ផ្ទុយ​ប្រជាពលរដ្ឋ​បាន​ពេញចិត្ត​ទទួល​យក​គោលនយោបាយ​សំណង​ដែល​រាជរដ្ឋាភិបាលបានដាក់កាតព្វកិច្ច​ដល់​ក្រុមហ៊ុន​វិនិយោគ​ត្រូវ​ផ្តល់​ជូន​គ្រួសារ​ប្រជាពលរដ្ឋ​រង​ផល​ប៉ះពាល់​ទាំង​នោះ​ទេ​៕

ផ្តល់សិទ្ធិដោយ៖ kqube

ពាក្យទាក់ទង ៖
 

មតិយោបល់