ឧកញ៉ា ម៉ុង ឫទ្ធី សេដ្ឋីកសិកម្មផ្ដាំទៅលោក ផែង វណ្ណៈ ថា លុបបានលុបទៅបើមិនច្បាស់?
រាជធានីភ្នំពេញ៖ ឯកឧត្ដម ម៉ុង ឫទ្ធី បានផ្តាំទៅ លោក ផែង វណ្ណៈ ថា បើលុបបានលុបទៅ បើមិនច្បាស់ទៅលើពាក្យសម្តីដែលថា ឯកឧត្តមម៉ុង ឫទ្ធី បានរិះគន់រដ្ឋមន្ត្រីក្រសួងកសិកម្ម។ ការលើកឡើងបែបនេះ ដោយយោងតាមហ្វេសប៊ុកផ្លូវការរបស់ ឯកឧត្ដម ម៉ុង ឫទ្ធី ដែលបានចេញផ្សាយនៅមុននេះបន្តិច។
តាមប្រភពដដែលនេះ ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី បានសរសេរយ៉ាងដូច្នេះថា “តើលោក ផែង វណ្ណៈបានសំដីដែលថា ខ្ញុំនិយាយនេះពីណាមក ? បើមិនពិតប្រាកដទេលោកត្រូវតែលប់ចេញទៅ ទុកនាំឱ្យតែមតិមហាជនយល់ច្រឡំ មួយជីវិតខ្ញុំកម្រទៅវាយប្រហារអ្នកណាម្នាក់ក៏ទេដែរ”។
ប្រភព៖ kqubenews