ថ្ងៃ ច័ន្ទ ទី 18 ខែ មករា ឆ្នាំ 2021 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ ច័ន្ទ ទី 18 ខែ មករា ឆ្នាំ 2021
ទំនាក់ទំនង ៖ 077662291 - 015769791

ក្រសួង​បរិស្ថាន​​​​បំភ្លឺ​ការ​ប្តូរ​ឈ្មោះ​ រមណីយដ្ឋាន​​​បូក​គោ…​

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

រាជធានីភ្នំពេញ​៖​​ ​​​បន្ទាប់​​ពីមាន​ប្រតិកម្ម​​​​ខ្លាំង​លើ​​ការប្តូរ​ឈ្មោះ​​រមណីយដ្ឋាន​ បូកគោ​មក​ ក្រសួង​បរិស្ថាន​​ នៅ​មុន​បន្តិច​​​​​ ​បាន​ចេញ​សេចក្តី​បំភ្លឺ​មួយ​ពាក់ព័ន្ធ​រមណីយដ្ឋា​ប្រវត្តិសាស្ត្រ​មួយ​នេះ​ថា​​​ “រមណីយដ្ឋាន​​បូកគោ” ដែលស្ថិត​ក្នុង​​​ឧទ្យាន​ជាតិ​ ព្រះមុនីរង្ស​-បូកគោ​​ នៅតែ​រក្សាឈ្មោះប្រវតិ្តសាស្ត្រដើម​ដដែល​​​ដោយមិន​អនុញ្ញាតឲ្យមាន​ការ​ផ្លាស់​ប្តូរឡើយ​។​​

សូមបញ្ជាក់ថា​ ឧទ្យាន​ជាតិ​ ព្រះមុនីរង្ស​-បូកគោ ​មាន​ភូមិសាស្ត្រ​​​ស្ថិត​ក្នុង​ខេត្ត​កំពត ព្រះសីហនុ​​ និងខេត្ត​កំពង់ស្ពឺ​ ដែលមាន​ក្រឡាផ្ទៃ​ ១៥៤ ​៤៥៨ ហិកតា​ និង​ត្រូវ​បានបង្កើតឡើង​ក្នុង​ឆ្នាំ​១៩៩៣​ ហើយ​ក្រសួង​បរិស្ថានមាន​សមត្ថកិច្ច​គ្រប់គ្រង​​ ការពារ​​ និងអភិរក្ស​នូវធនធានជីវៈចម្រុះ​ក្នុង​ឧទ្យានជាតិ​ឲ្យបានគង់​វង្ស​សម្រាប់មនុស្សជំនាន់តទៅ​៕​ ​

ផ្តល់សិទ្ធិដោយ៖ kqube

ពាក្យទាក់ទង ៖
 

មតិយោបល់