ថ្ងៃ ព្រហសតិ៍ ទី 14 ខែ វិច្ឆិកា ឆ្នាំ 2019 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ ព្រហសតិ៍ ទី 14 ខែ វិច្ឆិកា ឆ្នាំ 2019
ទំនាក់ទំនង ៖ 077662291 - 015769791

អាថកំបាំងជោគជ័យដ៏សំងាត់ក្នុងការវិយោគដីធ្លី

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

អាថកំបាំងជោគជ័យដ៏សំងាត់ក្នុងការវិយោគដីធ្លី

នៅលើលោកនេះគ្មានអ្វីជាអាថកំបាំងនោះទេ តែពេលខ្លះពួកយើងទាំង​អស់គ្នាមើលរំលងតែ​ប៉ុណ្ណោះ​។​ ដូចគ្នានេះដែរ ការវិនិយោគលើវិស័យដីធ្លី ក៏គ្មានអ្វីជាអាថកំបាំងនោះដែរ។

យោងតាមអ្នកជំនាញ ផ្នែកអចលនទ្រព្យ ដែលបានចំណាយពេលជាច្រើននៅជាមួយវា លោក ង៉ែត ជូ បានលើកឡើងថា អ្នកវិនិយោគអចលនទ្រព្យដ៏ចំណានគួតែមានហេតុផលគ្រប់គ្រាន់ដើម្បីឆ្លើយតបនឹងសំណួរខាងក្រោ:

១. កន្លែងណាគួផ្តោតការវិនិយោគ និងហេតុអ្វី?

ជាការពិត ទីតាំងជាចំណុចស្លាប់រស់ក្នុងការវិនិយោគ ហើយជាមួយគ្នានេះ អ្នកត្រូវដឹងថា តើទីតាំងនេះ មានចំណុចអ្វីខ្លះ ដែលត្រូវឲ្យយើងមកវិនិយោគ?

២. ពេលណាត្រូវវិនិយោគ និងហេតុអ្វី?

ការវិនិយោគ មិនមែន យើងនឹកឃើញពេលណា ទៅវិនិយោគពេលនោះ នោះទេ តែមុនសម្រេចចិត្តក្នុងការវិនិយោគ អ្នកត្រូវគិតគូរ ឲ្យសព្វជ្រុងជ្រោយ។

៣. ពេលណាត្រូវផ្អាកសកម្មភាព និងហេតុអ្វី?

អ្នកត្រូវដឹងថា ការវិនិយោគមិនតម្រូវឲ្យអ្នកធ្វើរហូត គ្មានពេលសម្រាកនោះដែរ តែអ្នកត្រូវដឹងថា ពេលណាដែលអ្នកគួរតែផ្អាកសម្មភាព ។

៤. ពេលណាត្រូវដកថយ និងហេតុអ្វី?

បន្ថែមពីនេះ នៅលើ ទំព័រ Facebookរបស់លោក បានបង្ហាញ ពីមូលហេតុ ចំនួន៥ ដែលធ្វើឲ្យការវិនិយោគដីធ្លីបរាជ័យ ក្នុងនោះរួមមាន៖ ​

១. មិនបានដឹងថាដីធ្លីជាទ្រព្យសកម្មរយៈពេលវែង (Long Term Asset) ហើយយល់ថាទិញ១រយៈពេលខ្លី រួចលក់យកចំណេញ។ តាមពិតទ្រព្យសកម្មរយៈពេលវែង មិនអាច (ឬពិបាក) លក់យកជាសាច់ប្រាក់ក្នុងរយៈពេលខ្លី (តិចជាង១ឆ្នាំ) ណាស់។

២. វិនិយោគនៅពេលទីផ្សារពុះកញ្ជោលខ្លាំង: ចេះតែតាមគេតាមឯង គ្មានគោលដៅច្បាស់លាស់។ ខណៈបែបហ្នឹងងាយនឹងបរាជ័យណាស់។ សំរាប់ខ្ញុំ ខ្ញុំចូលចិត្តស្ទូចត្រីនៅកន្លែងដែលគ្មានអ្នកស្ទូច។

៣. ទៅសំកុកចាំយូរពេក: កុំដាំដើមត្នោតយកផ្លែ គួរទិញដើមត្នោតដែលជិតផ្លែ ទើបងាយបានផល។ កុំវិនិយោគឆ្ងាយពេក នាំកប់យូរ។ ត្រឹម ៣០-៤០គម ពីក្រុងជាការល្អ។

៤. ក្តាប់ពត៌មានមិនជុំដោយខ្វះបណ្តាញទំនាក់ទំនង: ដោយសារដីធ្លីជាទ្រព្យសកម្មរយៈពេលវែង មិនងាយលក់ ការក្តាប់បានពត៌មានសំខាន់ណាស់។

៥. មិនយល់ពីសក្តានុពលរបស់ដី និងតំរូវការ: អាចសមនឹងយកទៅអភិវឌ្ឍជាអ្វី? អ្នកណាជាអ្នកនឹងទិញបន្តរ? គេមានលទ្ធភាពផ្នែកហិរញ្ញវត្ថុបែបណា?

ប្រភព៖ Business Cambodia

ពាក្យទាក់ទង ៖
 

មតិយោបល់