ថ្ងៃ ព្រហសតិ៍ ទី 14 ខែ វិច្ឆិកា ឆ្នាំ 2019 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ ព្រហសតិ៍ ទី 14 ខែ វិច្ឆិកា ឆ្នាំ 2019
ទំនាក់ទំនង ៖ 077662291 - 015769791

អ្នករកស៊ីអចលនទ្យព្យខ្លះថាឆ្នាំបោះឆ្នោតជាពេលសម្រាប់​ការ​ចំណេញ​នៅពេល​ខាង​មុខ​

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

អ្នករកស៊ីអចលនទ្យខ្លះថាឆ្នាំបោះឆ្នោតជាពេលសម្រាប់​ការ​ចំណេញ​នៅពេល​ខាង​មុខ​

សម្រាប់អ្នករកស៊ី ដែលក្លាហាន បាន​ចាត់ទុក​ពេលបោះឆ្នោត ​ជា​ពេលវេលា​សម្រាប់​ការ​ចំណេញ​នៅពេល​ខាង​មុខ​។អ្នករកស៊ីខ្លះ បានលើកឡើងថា ពេលខ្លះ​ហានិភ័យ​គឺជា​ឱកាស​ទៅវិញ​។ គេ​មិន​ហ៊ាន ខ្ញុំ​ហ៊ាន​។ នេះ​ជា​ឱកាស​ល្អ​សម្រាប់​ខ្ញុំ​ក្នុង​ការទិញ​បាន​កន្លែង​ល្អ និង​មាន​តម្លៃ​សមរម្យ​»​។ លោក សម្បត្តិ បាន​កត់សម្គាល់​ឃើញ​ថា​តម្លៃ​ដីធ្លី​នៅពេល​នេះ​មិន​បាន​ធ្លាក់ចុះ​នោះ​ទេ បើ​ធៀប​​នឹង​ដើម​ឆ្នាំ​។

លោក គីម ហ៊ាង ប្រធាន​សមាគម​អ្នក​វាយ​ម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​និយាយ​ថា ជា​រឿង​ដ៏ចម្លែក​សម្រាប់​រូបលោក​ដែល​បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​នេះ​រយៈពេល​ជាង ២ ទសវត្សរ៍​កន្លង​មក​ព្រោះ​លោក​តែង​សង្កេត​ឃើញ​ថា សកម្មភាព​ក្នុង​វិស័យ​អចលនទ្រព្យ​តែងតែ​ស្ងប់ស្ងាត់ ឬ​លក់​មិន​ចេញ​តែ​ម្តង​ពេល​ការបោះឆ្នោត​ជាតិ​ជិត​ឈាន​ចូល​មក​ដល់ តែ​ពេល​នេះ​អ្វីៗ​បែរ​ជា​ប្រែប្រួល​ទាំង​ស្រុង​។

លោក​បាន​លើកឡើងថា ​ពី​មុន​មក​ឲ្យ​តែ​ជិត​ដល់​បោះឆ្នោត​ការទិញ-លក់​ដីធ្លី​ត្រូវ​ជាប់គាំង​ទាំងស្រុង ហើយ​តម្លៃ​ត្រូវ​ធ្លាក់​ចុះ​ទៀត​ផង​តែ​ពេល​នេះ​អ្វីៗ​មិន​ដូច​ពេល​មុន​ទៀត​ទេ​។ សព្វ​ថ្ងៃនេះ​មាន​តម្លៃ​ដី​បាន​កើនឡើង​ជា​បន្តបន្ទាប់ ហើយ​ខ្ញុំ​មិន​អាច​រក​ដី​សម្រាប់​លក់​ឲ្យ​អតិថិជន​ទៀត​ផង​។ វា​ពិត​ជា​ចម្លែក​! សូម្បី​តែ​ខ្ញុំ​ក៏​មិន​អាច​វិភាគ​ចេញ​ដែរ​​។

លោក​​គិត​ថាថា វិស័យ​នេះ​នឹង​វិវឌ្ឍ​ទៅ​មុខ​ដោយ​រលូន តែលោកមិន​អាច​វាយតម្លៃ​ថា​វា​នឹង​កើនឡើង​កម្រិត​ប៉ុន្មាន​ភាគរយ​បើ​ធៀប​នឹង​ពេល​នេះ​ណាស់។

យ៉ាងណាយើងសង្កេតឃើញថា ការបោះឆ្នោត​កាន់​តែ​ខិតជិត​មក​ដល់​គេ​ក៏​សង្កេត​ឃើញ​មាន​គម្រោង​ធំៗ​ជាច្រើន​បាន​ប្រកាស​ពី​ការចាប់ផ្តើម​របស់​ខ្លួន​ផងដែរ​ដូចជា The Palm,Yuetai The Garden និង Royal One ជាដើម​។

អត្ថបទ៖ ពេជ្រ ស្រីវណ្ណ
ប្រភព៖ Business Cambodia

ពាក្យទាក់ទង ៖
 

មតិយោបល់