ថ្ងៃ សៅរ៍ ទី 18 ខែ សីហា ឆ្នាំ 2018 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ សៅរ៍ ទី 18 ខែ សីហា ឆ្នាំ 2018
ទំនាក់ទំនង ៖ 077662291 - 015769791

ប្រុងប្រយត្ន័ផង! មកមើលករណីឆបោកទាំង៣ក្បាច់ របស់ ឈ្មួញរកស៊ីលក់ដី

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

ប្រុងប្រយត្ន័ផង! មកមើលករណីឆបោកទាំង៣ក្បាច់ របស់ ឈ្មួញរកស៊ីលក់ដី

ការរកស៊ីតែងជួបមនុស្សជាច្រើនហូរហែរ មានខ្លះជា មនុស្សស្មោះត្រង់ មនុស្សឆោតល្ងង់ និងមនុស្សមានល្បិចកល រកស៊ីបោកប្រាស់។ ចំពោះវិស័យអចលនទ្រព្យ ការបោកប្រាស់មានច្រើទម្រង់។

ការប្រោកប្រាស់ផ្នែកអចលនទ្រព្យ អាចមានច្រើនរូបភាពពោល៖ ការប្រើប្រាស់ប្លង់កម្មសិទ្ធិចំនួនពីរ(មួយប្លង់រឹង មួយប្លង់ទន់) ដីមានវិវាទ ឬដីហាមឃាត់តាមផ្លូវតុលាការ ការយកប្រាក់កក់មុនម្ចាស់ក្លែងក្លាយតំបន់មានទឹកជំនន់ និងការបង់ប្រាក់មុនគម្រោងជាដើម។​ យោងតាម www.realestate.com.kh បានបង្ហាញនូវការបោកប្រាស់ដូចខាងក្រោម៖

ខាងក្រោមជាសំរង់ដើមនៃការរៀបរាប់របស់អ្នកដែលត្រូវបានគេបោកប្រាស់៖

ក្នុងអំឡុងពេលដំណើរការផ្ទេរកម្មសិទ្ធិ ក្រុមជនសង្ស័យខាងលើបានណែនាំម្ចាស់ដី០៣ក្រុមផ្សេងទៀតមកជួបជាមួយជនរងគ្រោះដើម្បីឲ្យជួយទិញដីក្នុងនោះរួមមាន៖

– នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ ជនរងគ្រោះបានកក់ប្រាក់ចំនួន១៥ម៉ឺនដុល្លារ ដើម្បីទិញដីមួយប្លង់ទំហំ២៨៤៩ម៉ែត្រការ៉េមានឯកសារគ្រប់គ្រាន់ និងមានវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ លេខ 12051008-0071 ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១១ចេញដោយមន្ទីរសុរិយោដីត្រឹមត្រូវមានទីតាំងនៅភូមិធម្មត្រ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

– នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ ជនរងគ្រោះបានកក់ប្រាក់ចំនួន១៨ម៉ឺនដុល្លារដើម្បីទិញដី មួយប្លង់ ទំហំ៤០៩ ម៉ែត្រការ៉េ មានឯកសារគ្រប់គ្រាន់ និងមានវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ លេខ 12080102-0474 ចុះថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១២ ចេញដោយមន្ទីរសុរិយោដីត្រឹមត្រូវ មានទីតាំងនៅភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

– នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ ជនរងគ្រោះបានកក់ប្រាក់ចំនួន១០ម៉ឺនដុល្លារដើម្បីទិញដីមួយប្លង់ទំហំ៦១៥៥ ម៉ែត្រការ៉េមានឯកសារគ្រប់គ្រាន់ និងមានវិញ្ញាបនបត្រសម្គាល់ អចលនវត្ថុលេខ 12050605-0285 ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១០ ចេញដោយមន្ទីរ សុរិយោដីត្រឹមត្រូវ មានទីតាំងនៅភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

លុះក្រោយមក ឯកសារផ្ទេរកម្មសិទ្ធិដីទី១ដែលជនរងគ្រោះកំពុងដំណើរការ ត្រូវបានភូមិបាល ខណ្ឌទួលគោក រកឃើញថាជាប្លង់ដីក្លែងក្លាយជនរងគ្រោះក៏ទំនាក់ទំនងទៅម្ចាស់ដីនោះវិញតែមិនអាចទំនាក់ទំនងបានទើបជនរងគ្រោះដឹងថារូបគាត់ត្រូវបានជនសង្ស័យខាងលើបោកប្រាស់។

ដូច្នេះដើម្បីជៀសវាងពីបញ្ហាបែបនេះអ្នកទិញត្រូវធ្វើការពិនិត្យផ្ទៀងផ្ទាត់ប្លង់ឲ្យបានច្បាស់លាស់ជាមួយស្ថាប័នពាក់ព័ន្ធឲ្យបានត្រឹមត្រូវជាមុនសិនមុនពេលសម្រេចចិត្តទិញអចលទ្រព្យណាមួយ។ ប្រសិនបើអ្នកមានការព្រួយបារម្ភថាអ្នកកំពុងត្រូវបានគេបោកប្រាស់សូមស្វែងរកដំបូន្មានផ្នែកច្បាប់មុនសិនដើម្បីឲ្យប្រាកដថាអ្នកនឹងទិញអចលនទ្រព្យដែលមានភាពស្របច្បាប់!

ប្រភព៖ Business Cambodia

ពាក្យទាក់ទង ៖
 

មតិយោបល់