ថ្ងៃ សៅរ៍ ទី 18 ខែ សីហា ឆ្នាំ 2018 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ សៅរ៍ ទី 18 ខែ សីហា ឆ្នាំ 2018
ទំនាក់ទំនង ៖ 077662291 - 015769791

ឆ្នាំ២០១៨ អត្រាជួលខុនដូមានការធ្លាក់ចុះ រីឯតម្លៃនៃការជួលក៏ធ្លាក់

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com
រូបភាពពីលើនៃទីក្រុងកោះពេជ្រ

ថ្វីត្បិតតែ ការអះអាងរបស់អ្នកជំនាញមួយចំនួនថា អចលនទ្រព្យនៅឆ្នាំនេះ មិនធ្លាក់ចុះនោះទេ ទោះបី​ជា​ឆ្នាំ ជ្រើសរើសតំណាងរាស្ត្រក៏ដោយ តែអត្រានៃការជួលខុនដូបានធ្លាក់ចុះ រីឯតម្លៃ​នៃការ​ជួលក៏បាន​ធ្លាក់ចុះ។

តួយ៉ាង យោងតាមអ្នកនាង អាន សុធីតា នាយិកា ក្រុមហ៊ុន CBREបានលើកឡើងថា ក្នុងឆ្នាំ២០១៨​នេះ អត្រាជួលមានធ្លាក់ចំពោះ​ខុនដូ។ ម្យ៉ាងទៀតតម្លៃជួលក៏រៀងធ្លាក់​បន្តិចដែរ ប៉ុន្តែចំពោះទីផ្សារលក់ ការិយាល័យមានតម្លៃធម្មតា។

ការធ្លាក់ចុះនេះ មិនមែនដោយសារបញ្ហា បោះឆ្នោតនោះទេ ប៉ុន្តែដោយសារកំណើន​នៃការសាងសង់​ខុន​ដូសម្រាប់ ខ្លួនឯងផ្ទាល់ ដូចនេះ មិនចាំបាច់ត្រូវការទៅជួលខុនដូ រស់នៅទៀតទេ។

តួយ៉ាង ការទិញ​លក់​អចលនទ្រព្យ​នៅតែ​បន្ត​ក្នុង​ភាពរឹងមាំ ហើយ​ហាក់​មិន​បារម្ភ​ពី​ស្ថានភាព​ទាំង​មុន និង​​ក្រោយ​ការបោះឆ្នោត​ដែល​ចម្រូងចម្រាស និង​រង​ការរិះគន់​ពី​អន្តរជាតិ​នោះ​ទេ​ស្រប​ពេល​ការ​គំរាម​ពី​លទ្ធភាព​ទណ្ឌកម្ម​ក៏​នៅ​តែ​បន្ត​ធ្លាក់​មក ខណៈ​ការបោះឆ្នោត​កាន់​តែ​ខិតជិត​ចូល​មក​ដល់​។

មិនមែន​តែ​គម្រោង​ទិញ-លក់​ដី​ទេ សូម្បី​គម្រោង​អភិវឌ្ឍន៍​លំនៅឋាន និង​ការទិញ-លក់​ក៏​មិន​បាន​បង្ហាញ​​ពី​សញ្ញា​បារម្ភ​ណា​មួយ​ដោយសារ​តែ​ការបោះឆ្នោត​ដែរ​។

ដោយឡែកពីការជួល លោក គីម ហ៊ាង ប្រធាន​សមាគម​អ្នក​វាយ​ម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បាន​​និយាយ​ថា ជា​រឿង​ដ៏ចម្លែក​សម្រាប់​រូបលោក​ដែល​បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​នេះ​រយៈពេល​ជាង ២ ទសវត្សរ៍​កន្លង​មក​ព្រោះ​លោក​តែង​សង្កេត​ឃើញ​ថា សកម្មភាព​ក្នុង​វិស័យ​អចលនទ្រព្យ​តែងតែ​ស្ងប់ស្ងាត់ ឬ​លក់​មិន​ចេញ​តែ​ម្តង​ពេល​ការបោះឆ្នោត​ជាតិ​ជិត​ឈាន​ចូល​មក​ដល់ តែ​ពេល​នេះ​អ្វីៗ​បែរ​ជា​ប្រែប្រួល​ទាំង​ស្រុង​។

លោក​បានបន្ថែមថា ពី​មុន​មក​ឲ្យ​តែ​ជិត​ដល់​បោះឆ្នោត​ការទិញ-លក់​ដីធ្លី​ត្រូវ​ជាប់គាំង​ទាំងស្រុង ហើយ​តម្លៃ​ត្រូវ​ធ្លាក់​ចុះ​ទៀត​ផង​តែ​ពេល​នេះ​អ្វីៗ​មិន​ដូច​ពេល​មុន​ទៀត​ទេ​។ សព្វ​ថ្ងៃនេះ​មាន​តម្លៃ​ដី​បាន​កើនឡើង​ជា​បន្តបន្ទាប់ ហើយ​ខ្ញុំ​មិន​អាច​រក​ដី​សម្រាប់​លក់​ឲ្យ​អតិថិជន​ទៀត​ផង​។

អត្ថបទ៖ ពេជ្រ ស្រីវណ្ណ
ប្រភព៖ Business Cambodia

ពាក្យទាក់ទង ៖
 

មតិយោបល់