ថ្ងៃ ព្រហសតិ៍ ទី 14 ខែ វិច្ឆិកា ឆ្នាំ 2019 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ ព្រហសតិ៍ ទី 14 ខែ វិច្ឆិកា ឆ្នាំ 2019
ទំនាក់ទំនង ៖ 077662291 - 015769791

៣ក្បាច់ ដែលអ្នកទិញអចលនទ្រព្យ អាចចំណេញបន្ទាប់ពីទិញរួច

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

ទិញអចលនទ្រព្យ អាចចំណេញបន្ទាប់ពីទិញរួច

ការវិនិយោគតែងរំពឹងថា បានផលចំណេញត្រឡប់មកវិញ ប៉ុន្តែប្រសិនបើអ្នក​មិនបានដឹង​ពីវិធីសាស្ត្រ​ក្នុងការវិនិយោគ អ្នកមិនថែមទាំងមិនចំណេញ ពេលខ្លះអាចឡុងចុងថែមទៀតផង។

Business Cambodia នឹងបង្ហាញនូវ៣ក្បាច់សម្រាប់អ្នកវិនិយោគថ្មីថ្មោង ដែលមិនទាន់យល់​ពីការ​ធ្វើ​យ៉ាងណាទើបចំណេញ។

១. ទិញអចលនទ្រព្យដែលមិនទាន់កែច្នៃ

យោងតាម ម្ចាស់ រមណីយដ្ឋាន និងរីស្សត ក្តាសាណាកា លោក អឿន រស់អមរើ បានធ្លាប់ប្រាប់ Business Cambodia ថាលោកបានទិញដីលិចទឹកនៅកំពត ដែលអ្នកគ្រប់គ្នា​មិនឲ្យតម្លៃ​នោះ​ទេ តែលោកបានមើលឃើញថា វាជាពេជ្រ ដែលមិនទាន់ឆ្នៃ។ តួយ៉ាងដីលិចទឹកនៅ​ភូមិក្តាតបាន​ក្លាយជារីហ្សតយ៉ាងស្រស់ស្អាត និងទាក់ទាញភ្ញៀវទេសចរជាច្រើនផងដែរ។

លោកបានបន្ថែមថា អចលនទ្រព្យដែលមិនទាន់កែច្នៃ រួមមាន​ដូចជា ផ្ទះចាស់ៗ ដីលិច​ទឹក ដីព្រៃ​ជា​ដើម។ ទាំងអស់នេះ អ្នកអាចទិញ​វាហើយ យកមកកែច្នៃ កែលម្អបន្ថែម ដូចជាកាប់​ឆ្កា​ព្រៃ ចាក់​ដី​បន្ថែម តុបតែងលម្អឱ្យក្លាយ​ជា​លំនៅដ្ឋានគួរជាទីរស់នៅ ហើយធ្វើការ​លក់​ចេញវិញ​ក្នុងតម្លៃមួយដែល​អាចប្រកួត​ប្រជែង​នៅលើទីផ្សារបាន នោះអ្នកនឹង​ទទួល​បានចំណេញកប់ក្តោងយ៉ាងប្រាកដ។

២-ទិញអចលន្រព្យដែលកំពុងជាប់បំណុល

យោងតាមលោក Robert Kiyosaki សេដ្ឋីអ្នកនិពន្ធល្បីឈ្មោះរបស់អាមេរិកបានលើកឡើងថា ម្ចាស់បំណុលដែលបានលង់ខ្លួនយក​អចលនទ្រព្យ​ទៅ​បញ្ចាំដើម្បីខ្ចីលុយពីធនាគារ ឬពី​ឯកជន នោះមានន័យថា ពួកគាត់​កំពុង​តែផុងខ្លួនទៅក្នុងស្ថានភាពអាក្រក់ ខណៈ​ដែល​​គ្មានលទ្ធភាពបង់ នោះម្ចាស់​បំណុល​អាចនឹងរឹបអូសអចលនទ្រព្យ​ដែលជាទ្រព្យ​បញ្ចាំនោះទៅប្រកាសលក់បន្ទាន់​ក្នុងតម្លៃមួយទាបជាងទីផ្សារ ។ប្រការនេះ អ្នកអាច​មានឱកាសទិញបានអចលនទ្រព្យ​ដែលមាន​តម្លៃ​ថោក សម្រាប់លក់ចេញ​វិញនៅពេលអនាគត់ក្នុងតម្លៃខ្ពស់ ដែលអាចទទួលបាន​ចំណេញច្រើន ។

៣-ទិញអចលនទ្រព្យនៅពេលដែលត្រូវការលក់បន្ទាន់

លោក ចេង ខេងជាអ្នកជំនាញផ្នែកអចលនទ្រព្យមួយរូបនៅកម្ពុជា បានលើកឡើងថា អ្នកឆ្លាតគេ ទិញ​អចលនទ្រព្យណាដែល​គេកំពុងត្រូវការលក់ ហើយគេនឹងលក់ចេញវិញនៅពេល​ដែលគេត្រូវ​ការទិញ។ នៅពេល​ដែល​គេត្រូវការលក់ មានន័យថា គេប្រាកដជាត្រូវការ​លុយជាចាំបាច់ ដូច្នេះគេអាច​លក់នៅ​ក្នុង​តម្លៃមួយថោក ឬទាបជាងតម្លៃទីផ្សារ​យ៉ាង​ប្រាកដ។

យ៉ាងណាមិញយើងត្រូវមើលផងដែរថា តើអចលនទ្រព្យនោះ វាមានចំណុចវិជ្ជមាន និងអវិជ្ជមាន​អ្វីខ្លះ​ផងដែរ ដើម្បីជៀសវាងទឹកភ្នែកនៅថ្ងៃក្រោយ៕

By: Srey Vann
ប្រភព៖Business Cambodia

ពាក្យទាក់ទង ៖
 

មតិយោបល់