ថ្ងៃ ព្រហសតិ៍ ទី 14 ខែ វិច្ឆិកា ឆ្នាំ 2019 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ ព្រហសតិ៍ ទី 14 ខែ វិច្ឆិកា ឆ្នាំ 2019
ទំនាក់ទំនង ៖ 077662291 - 015769791

ប្រជាជនខ្មែរនៅព្រះសីហនុខ្លះខ្ចីធនាគាររាប់ម៊ឺនសង់ផ្ទះទុកជួលឲ្យចិន តើ៥ឆ្នាំទៀតទៅជាយ៉ាងណា?

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

ប្រជាជនខ្មែរនៅព្រះសីហនុខ្លះខ្ចីធនាគាររាប់ម៊ឺនសង់ផ្ទះទុកជួលឲ្យចិន តើ៥ឆ្នាំទៀតទៅជាយ៉ាងណា?

ដោយសារសន្ទុះនៃការចូលមករស់នៅខេត្តព្រះសីហនុជាច្រើនសន្ធឹកសន្ធាប់ បានធ្វើឲ្យប្រជាជនខ្មែរដែលរស់នៅតំបន់មាត់សមុទ្រជាច្រើន បានជួលឲ្យមិត្តចិនជាច្រើន។

យោងតាមការសំភាសន៍ជាមួយប្រជាជនរស់នៅផ្សារលើម្នាក់បានប្រាប់Business Cambodia ថា មានបងប្អូនខ្លះបានខ្ចីលុយធនាគាររាប់ម៉ឺនដុល្លារអាមេរិក យកមកសាងសង់ផ្ទះទុកជួលឲ្យចិន ដោយគាត់បានបញ្ជាក់ថា ព្រោះចិនបានឲ្យតម្លៃនៃការជួលថ្លៃលើសពីទីផ្សារ ២ ទៅ ៣ដង។

កញ្ញាបានបន្ថែមផងដែរថា នៅក្រុងព្រះសីហនុពេលនេះ ពិបាករស់នៅជាងមុនឆ្ងាយណាស់ ដោយសារភាពអនាធិបតេយ្យកើតមានច្រើន។ ម្យ៉ាងវិញទៀត របស់របរហូបចុកក៏ឡើងថ្លៃទ្វេដង ព្រោះែកំណើននៃជនជាតិអ្នកមានចិន។

អ្វីដែលកញ្ញាព្រួយបារម្ភពីប្រជាជនខ្មែរនៅទីនោះគឺ ចិននឹងឈប់ជួលផ្ទះរបស់ពួកគាត់រស់នៅទៀត នៅពេលដែលខុនដូរពួកគេសាងសង់រួចរាល់ ពួកគេនឹងឈប់ជួលផ្ទះ និងទីតាំងរកស៊ីគាត់ទៀត លុយជំពាក់ធនាគារក៏មិនទាន់សងរួច ។

ដោយឡែក លោកគីម ហ៊ាង ប្រធានសមាគម CVEA មានប្រសាសន៍ថា «ព្រះសីហនុជាតំបន់ប៉ូល​សេដ្ឋកិច្ចទី៣របស់​កម្ពុជារួចស្រេចហើយ តែបើវិនិយោគិនចិននៅតែបន្តគម្រោងអភិវឌ្ឍន៍នោះ ខេត្តជាប់​មាត់សមុទ្រមួយនេះ និងជាតំបន់សេដ្ឋកិច្ចខ្លាំងមិនខាន។ តែបារម្ភតែវិនិយោគចិន មកអភិឌ្ឍន៍មិនដល់៣ឆ្នាំ ហើយទៅស្រុកវិញ នោះច្បាស់ជាមានបញ្ហាសម្រាប់ពលរដ្ឋម្ចាស់ស្រុកយើង»។

លោកបន្តថា «សម្រាប់វិស័យអចលនទ្រព្យ ចិនវិនិយោគភាគច្រើនលើខុនដូរ ផ្សារទំនើប និងនៅពេលខាងមុខអាចឈានដល់ការសាងសង់បុរីបន្ថែម។ គ្រាន់តែចិនចូលមករកស៊ីនៅព្រះសីហនុ ធ្វើឱ្យតម្លៃសណ្ឋាគារ ម្ហូបអាហារ និងសេវាកម្មផ្សេងមានការឡើងថ្លៃ ជាពិសេសតម្លៃដីធ្លីមានការហក់ឡើងខ្លាំង ធ្វើឱ្យខេត្តជាប់មាត់សមុទ្រមួយនេះ មានការអភិវឌ្ឍន៍ខ្លាំង»។

By: Srey Vann
ប្រភព៖ Business Cambodia

ពាក្យទាក់ទង ៖
 

មតិយោបល់