ថ្ងៃ សុក្រ ទី 22 ខែ វិច្ឆិកា ឆ្នាំ 2019 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ សុក្រ ទី 22 ខែ វិច្ឆិកា ឆ្នាំ 2019
ទំនាក់ទំនង ៖ 077662291 - 015769791

ការផ្តោត​ទៅ​លើ​គេហដ្ឋាន​ប្រណិតធ្វើឲ្យ​វៀតណាម​ប្រឈមនឹង​វិបត្តិ​ខ្វះ​ផ្ទះ​ដែល​មាន​តំលៃ​សមរម្យ

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com
រូបឯកសារ៖ រូបភាពបង្ហាញពីព្រះអាទិត្យរៀបលិចនៅក្រុងហាណូយ។

តួលេខ​បាន​បង្ហាញ​ថា ផ្ទះ​ដែល​មាន​តំលៃ​សមរម្យ មិនមែន​ជា​អាទិភាព​ចំបង​ទេ។

ហូជីមិញ —
នៅក្នុង​ទីក្រុង​នានា​នៃ​ប្រទេស​វៀតណាម មិន​មាន​ការពិបាក​ក្នុង​ការស្វែង​រក​អាប៉ាតឺម៉ង​ប្រណីតៗ ដែល​មាន​តម្លៃ​រាប់​លាន​ដុល្លារ​នោះ​ទេ ខណៈដែល​នៅ​តាម​ដងផ្លូវ​តែ​មួយ​នោះ មាន​ផ្ទះ​ខ្ទម​ប្រក់​ស័ង្កសី​ចាស់ៗ។ បើ​និយាយ​ឲ្យ​ចំ​ទៅ​ក្នុង​វិស័យ​អចលនទ្រព្យ ផ្ទះ​មាន​តម្លៃទាប​និង​ខ្ពស់​នៅ​ក្នុង​ប្រទេស​នេះ ត្រូវ​បាន​បង្កើត​ឡើង ក៏ប៉ុន្តែ មាន​សំណួរ​អំពី ចុះ​ផ្ទះ​ដែល​មាន​តម្លៃ​សមរម្យ​វិញ?

ផ្ទះ​ដែល​មាន​តំលៃ​សមរម្យ​ពិបាក​រក

ក្រុមគ្រួសារ​វណ្ណៈ​កណ្តាល​និង​អ្នក​មាន​ការងារ​ធ្វើ ដែល​កំពុងតែ​កើន​ឡើង​នៅក្នុង​ប្រទេស​វៀតណាម ត្រូវការ​លំនៅដ្ឋាន​ថ្មីៗ។ ប្រសិនបើ​តម្រូវការ​ផ្ទះ​ថ្មីៗ​ដែល​មាន​តំលៃ​សមរម្យ​នេះ មិន​ត្រូវ​បាន​បំពេញ​ទេ​នោះ ប្រទេស​នេះ​អាច​ជួប​ប្រទះ​វិបត្តិ​ដែល​អាច​កើតមាន​ ដូច​នៅក្នុង​ប្រទេស​ប្រេស៊ីល​ និង​អៀរឡង់​ជាដើម។

តួលេខ​បាន​បង្ហាញ​ថា ផ្ទះ​ដែល​មាន​តំលៃ​សមរម្យ មិនមែន​ជា​អាទិភាព​ចំបង​ទេ។ ទិន្នន័យ​កាលពី​ពេល​ថ្មីៗ​នេះ ពី​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ផ្នែក​អចលនទ្រព្យJones Lang LaSalle Incorporated បាន​បង្ហាញ​ថា អាប៉ាតឺមង់​ជាច្រើន​ថែម​ទៀត​ដូចជា​អាប៉ាតឺមង់​ប្រណីត ទំនើប និង​មាន​តម្លៃ​ថ្លៃបង្គួរ គឺ​អាច​រក​បាន​នៅ​ទីក្រុង​ហូជីមិញ​នៅ​ឆ្នាំ​នេះ ប៉ុន្តែ ផ្ទះ​ល្វែង​ដែល​មាន​តម្លៃ​សមរម្យ មិនមាន​ច្រើន​ទេ។

ការខិតខំ​ដើម្បី​ដោះស្រាយ​បញ្ហា

ក៏ប៉ុន្តែ ក្រុមហ៊ុន​អចលនទ្រព្យ​មួយ​ចំនួន កំពុង​ចាប់ផ្តើម​យកចិត្ត​ទុកដាក់​លើ​តម្រូវការ​នេះ។ ក្រុមហ៊ុន​អចលនទ្រព្យ​ Phu My Hung ដែល​ផ្តោត​លើ​អ្នកទិញ​ដែល​មាន​ជីវភាព​មធ្យម កំពុង​ប្រមូល​ប្រាក់​ឲ្យ​បាន​ចំនួន ១ កន្តក់សញ្ញា ៧ លាន​លាន​ដុង ដែល​មាន​ចំនួន​ប្រមាណជា ៧៥ លាន​ដុល្លារ​អាមេរិក តាម​រយៈ​ការចេញ​លក់​មូលប័ត្រ ដើម្បី​អភិវឌ្ឍ​ទីក្រុង​មួយ​នៅ​តំបន់​ជនបទ​ដែល​មាន​ចម្ងាយ​ប្រមាណ ៦០ គីឡូម៉ែត្រ​ពី​ទីក្រុង​ហាណូយ។

លោក Gary Tseng នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​អចលនទ្រព្យ​ Phu My Hungនេះ​ បាន​មាន​ប្រសាសន៍​ថា «តាមរយៈ​ការវិនិយោគ​នេះ ឥឡូវ​នេះ​យើង​មាន​ជំហរ​រឹងមាំ​ក្នុង​ការផ្តោត​លើ​ការអភិវឌ្ឍ​ទីក្រុង​ដែល​មាន​ការរួមបញ្ចូល​គ្នា​ថ្មី នៅក្នុង​ខេត្ត​មួយ​ចំនួន​ទៀត​ដែល​ចាប់ផ្តើម​ពី​ទីក្រុង Phu Hung Khangដែល​ជាផ្នែក​មួយ​នៃ​គំរូ​កំណើន​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព»។

ក្រុមហ៊ុន​អចលនទ្រព្យ​ Phu My Hung ដែល​ដាក់​ឈ្មោះ​តាម​តំបន់​មួយ​នៅ​ភាគខាងត្បូង​ទីក្រុង​ហូជីមិញ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​គម្រោង​រៀបចំ​ទីក្រុង។ លោក Tseng បាន​ចាត់ទុក​តំបន់ Phu My Hung ជា​តំបន់​គំរូមួយ​នៃ«ទីក្រុង​ប្រកប​ដោយ​ចីរភាព​មួយ ដែល​មាន​ទឹក ថាមពល​ និង​មធ្យោបាយ​ធ្វើដំណើរ​ឆ្លងកាត់» ដែល​អាច និង​គួរតែ​ត្រូវ​បាន​គេ​យក​ទៅ​អនុវត្ត​នៅ​កន្លែង​ផ្សេង​បាន។

ទីក្រុង​ដូចនេះ កំពុង​ត្រូវបាន​សាងសង់​ពី​លើ​ដី​ទទេ។ ខុសពី​ប្រទេស​ផ្សេងៗ ដូចជា​សហរដ្ឋ​អាមេរិក​ជាដើម ដែល​ផ្ទះ​ចាស់ៗ​មាន​អាយុកាល​ជាច្រើន​ទសវត្សរ៍​មក​ហើយ​ត្រូវ​បាន​គេ​ទិញ​និង​លក់​យ៉ាងច្រើន​ក្នុង​ទ្រង់ទ្រាយ​ធំ។ ទីផ្សារ​អចលនទ្រព្យ​នៅ​វៀតណាម​ច្រើនតែ​កើតឡើង​ដោយ​ប្រជាជន​ទិញ​ដី ហើយ​បន្ទាប់មក​សាងសង់​ផ្ទះ​របស់​ខ្លួន​នៅ​លើ​ដី​នោះ។

ជំនួយ​ពី​រដ្ឋាភិបាល

រដ្ឋាភិបាល​មិន​មែន​មិន​បាន​ដឹង​អំពី​តម្រូវការ​សម្រាប់​លំនៅដ្ឋាន​ដែល​មាន​តម្លៃ​សមរម្យ​នោះ​ទេ។ ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ រដ្ឋាភិបាល​បាន​បម្រុង​ទុក​គម្រោង​ផ្ទះ​សម្បែង​ដែល​ឧបត្ថម្ភ​ដោយ​រដ្ឋាភិបាល មាន​តម្លៃ​សរុប ៣០ លាន​លាន​ដុង ដែល​មាន​ចំនួន​ប្រមាណជា ១​ពាន់ ៣ រយ​លាន​ដុល្លារ​អាមេរិក។ ប៉ុន្តែ ​គម្រោង​ផ្ទះ​សម្បែងនោះ មិន​ទាន់​គ្រប់គ្រាន់​សម្រាប់​តម្រូវការ​លំនៅដ្ឋាន​ដែល​មាន​តម្លៃ​សមរម្យ​ទេ។

កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​វៀតណាម ធ្វើ​ឲ្យ​ទីក្រុង​កាន់តែ​រីក​ធំ ជាពិសេស​ទីក្រុង​ធំៗ ពីរ​គឺ​ទីក្រុង​ហាណូយ​ដែល​ជា​ទីក្រុង​រដ្ឋបាល ស្ថិត​នៅ​ភាគខាងជើង និង​ទីក្រុង​ហូជីមិញ​ដែល​ជា​ទីក្រុង​ពាណិជ្ជកម្ម ស្ថិត​នៅ​ភាគខាងត្បូង។ ការណ៍​នេះ អាច​ធ្វើឱ្យ​ប្រជាពលរដ្ឋ​គ្មាន​លទ្ធភាព​ក្នុង​ការទិញ​ផ្ទះ។ សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ ហៅ​កាត់​ថា IFC មើល​ឃើញ​ទីក្រុង​អភិវឌ្ឍន៍ ដូចជា​ទីក្រុង​ដែល​ត្រូវ​បាន​សង់​ដោយ​ក្រុមហ៊ុន Phu My Hung ជា​មធ្យោបាយ​មួយ​ដើម្បី​ធ្វើ​ឲ្យ​កំណើន​ប្រជា​ពលរដ្ឋ​មាន​នៅ​តំបន់​ផ្សេងៗ​ដែរ មិនមែន​តែ​ក្នុង​ទីក្រុង​ធំៗ​នោះ​ទេ។ សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC) ដែល​ជាផ្នែក​មួយ​នៃ​ធនាគារ​ពិភពលោក ដែល​ផ្តោត​លើ​ការចេញ​ប្រាក់​កម្ចី​សម្រាប់​ការអភិវឌ្ឍ​នៅក្នុង​ប្រទេស​មួយ​ចំនួន​នោះ បាន​ចុះ​ឈ្មោះ​ជាវ​មូលប័ត្រ​របស់​ក្រុមហ៊ុន Phu My Hung។ លោក Kyle Kelhofer នាយក IFC ប្រចាំ​នៅ​ប្រទេស​វៀតណាម កម្ពុជា និង​ឡាវ​ថ្លែង​ថា៖

«ការវិនិយោគ​នេះ នឹង​ផ្តល់​នូវ​កន្លែង​រស់នៅ​ប្រកប​ដោយ​គុណភាព​និង​បរិយាកាស​ល្អ​ដល់​ប្រជា​ពលរដ្ឋ​ដែល​ធ្វើការ​នៅ​ក្នុង​និង​ជុំវិញ​ទីក្រុងហាណូយ។ ដូច្នេះ វា​បន្ធូរ​បន្ថយ​ដល់​ទីក្រុង​ដែល​កាន់តែ​រីកធំ​យ៉ាងឆាប់​រហ័ស ហើយ​វា​ក៏​ផ្តល់​ការងារ​និង​ប្រាក់ចំណូល​ដល់​សហគមន៍​មូលដ្ឋាន​ផងដែរ»។

លោក Kyle Kelhofer ចង់​និយាយ​សំដៅ​ដល់​គម្រោង​អចលនទ្រព្យ​ថា​ជា​មធ្យោបាយ​មួយ​ដើម្បី​ផ្តោត​ទៅ​លើ «ខេត្តលំដាប់​ទីពីរ»គ្រា​ដែល​លើក​កម្ពស់ «ការអភិវឌ្ឍ​ជនបទ​និង​កំណើន​សេដ្ឋកិច្ច» នៅក្នុង​ប្រទេស​វៀតណាម៕

ប្រែសម្រួល​ដោយ​៖ អ្នកស្រី លី ម៉ូរីវ៉ាន់
ប្រភព៖ VOA

ពាក្យទាក់ទង ៖
 

មតិយោបល់