ថ្ងៃ ព្រហសតិ៍ ទី 14 ខែ វិច្ឆិកា ឆ្នាំ 2019 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ ព្រហសតិ៍ ទី 14 ខែ វិច្ឆិកា ឆ្នាំ 2019
ទំនាក់ទំនង ៖ 077662291 - 015769791

គម្រោងយក្សធំៗហោះចូលខេត្តកំពង់ស្ពឺឥតឈប់ឥតឈរ ជាប្រផ្នូលល្អដល់តម្លៃដីធ្លីនិងការអភិវឌ្ឍ

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

អភិវឌ្ឍន៍ខេត្តក្រុងនានានៅក្នុងប្រទេសកម្ពុជា ជាសញ្ញាដ៏ល្អមួយសម្រាប់សេដ្ឋកិច្ចនិងទីផ្សារអចលនទ្រព្យ ពីព្រោះទីណាដែលមានការសាងសង់ច្រើននិងមានគម្រោងធំៗ ច្រើនតែតម្លៃដីឡើងថ្លៃ គួរឱ្យកត់សម្គាល់។

ក្រឡេកមកមើលខេត្តក្បែរភ្នំពេញ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ គឺខេត្តកំពង់ស្ពឺ កំពុងមានការទាក់ទាញខ្លាំងណាស់ ជាពិសេសគឺគម្រោងយក្សធំៗដែលចូលមកបន្ដបន្ទាប់​ និងឃើញមានវិនិយោគិនថ្មីមកអភិវឌ្ឍលើទឹកដីនេះជារឿយៗ។ជាក់ស្ដែង ខេត្តនេះសង្ឃឹមមានការរីកចម្រើនលឿន ដោយមានរន្ធច្រមុះច្រើន ពោលគឺវិនិយោគិនមកពីច្រើនប្រទេស មិនសូវពីហានិភ័យប៉ុន្មានទេ។

នាពេលថ្មីៗនេះខេត្តកំពង់ស្ពឺ កំពុងយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលខ្លាំង ដោយបានប្រឹងស្ដារហេដ្ឋារចនា ជាពិសេសមានគម្រោងសាងសង់ថ្មីៗ ដើម្បីពង្រឹងសក្ដានុពលខេត្តបន្ថែម។ក្នុងនោះផ្ទាល់ ខេត្តនេះហាក់កំពុងក្លាយខ្លួនជាមេដែកឆក់ផងដែរ ដោយចាប់បានគម្រោងថ្មីៗជាច្រើនដូចជា៖

គម្រោងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ដែលត្រូវបានសាងសង់លើទំហំដី១២៦ហិកតា នៅស្រុកភ្នំស្រួច ដែលកំពុងដំណើរសាងសង់បានជាង២០% ក្នុងទំហំទឹកប្រាក់ប្រមាណ១០លានដុល្លារ។

មណ្ឌលកំសាន្ដលំដាប់ថ្នាក់អន្ដរជាតិ ដែលឋិតក្នុងការវិនិយោគរបស់ប្រទេសស្វីស ហុងកុង និងសឹង្ហបុរី ព្រមទាំងយកទីតាំងដីតំបន់វល្លិប្រេង ក្នុងស្រុកភ្នំស្រួច លើគម្រោងដីជាច្រើនហិកតា ដែលមានតែមួយគត់នៅកម្ពុជា ដែលចំណាយទឹកប្រាក់ខ្ទង់៥០០លានដុល្លារ។

អ្វីដែលពិសេសនោះគឺគម្រោងបង្កើតទីក្រុងវៃឆ្លាត លើទំហំដីប្រមាណ១០០ហិកតា ដើម្បីជាជម្រកដែនដីសេដ្ឋកិច្ចថ្មី​ ប្រមូលផ្ដុំដោយហេដ្ឋរចនាសម្ព័ន្ធថ្មីៗដូចជា លំនៅឋាន ខុនដូ​ ផ្សារទំនើប សហគ្រាសតូចធំជាដើម។

ក្រៅពីនេះក៏មានគម្រោងបង្កើតរោងចក្ររបស់ក្រុមហ៊ុនចិនចំនួន១២ និងការសាងសង់អគារភ្លោះដែលមានកម្ពស់៣២ជាន់និង៦៤ជាន់​ ឋិតក្នុងក្រុងច្បារមនផ្ទាល់តែម្ដង។មិនត្រឹមតែប៉ុណ្ណោះ រោងចក្រសិប្បកម្ម ឧស្សាហកម្ម កសិកម្មផ្សេងៗកំពុងសម្រុកចូលបន្ដបន្ទាប់ផងដែរ។

ដូច្នេះ កំពង់ស្ពឺអាចជាមុខសញ្ញាថ្មីបំផុត ក្នុងការរីកចម្រើននារយៈពេលខ្លី ពីព្រោះគម្រោងនានាមិនត្រឹមជួយដល់ប្រជាជន ក៏ប៉ុន្ដែនឹងមានឥទ្ធិពលដល់តម្លៃដីធ្លី និងទីផ្សារតំបន់នោះមិនខាន៕

អត្ថបទដោយ៖ នឹម ផានុន
ប្រភព៖ Business Cambodia

ពាក្យទាក់ទង ៖
 

មតិយោបល់