ថ្ងៃ ព្រហសតិ៍ ទី 26 ខែ វិច្ឆិកា ឆ្នាំ 2020 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ ព្រហសតិ៍ ទី 26 ខែ វិច្ឆិកា ឆ្នាំ 2020
ទំនាក់ទំនង ៖ 077662291 - 015769791

បិតាលក់អចលន​ទ្រព្យ ប្រើក្បួនលក់ទាំងនេះ មួយឆ្នាំអាចលក់ផ្ទះបានជាង ៤ពាន់ខ្នង

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com
Ben Caballero
Ben Caballero
Most annual home sale transactions through MLS by an
individual sell side real estate agent – current.
Guinness World Records – awarded 2018

លោក Ben Caballero បច្ចុប្បន្នជាកំពូលអ្នកលក់អចលនទ្រព្យដ៏លេចធ្លោរមួយរូបរបស់សហរដ្ឋអាមេរិក ដែលធ្លាប់លក់ផ្ទះអស់ប្រមាណជា ៤,៧៩៩ខ្នង កាលពីឆ្នាំ២០១៧ ក្នុងតម្លៃប្រមាណ ១,៩ពាន់លានដុល្លារអាមេរិក។ ហើយនៅក្នុងឆ្នាំ២០១៦ គាត់បានទទួលស្គាល់ដោយអង្គការពិភពលោកហ្គីនណេស (Guinness World Records) ក្នុងនាមជាអ្នកលក់ផ្ទះដ៏ច្រើនបំផុតប្រមាណ ៣,៥៥៦ខ្នង។

ទន្ទឹមនឹងភាពជោគជ័យរបស់បិតាលក់ផ្ទះខាងលើនេះ មានក្បួនលក់ចំនួន២ ដែលអ្នករកស៊ីក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា អាចរៀនសូត្រតាមគាត់បាន ហើយក្បួនទាំងនោះ ជាការលើកឡើងដោយផ្ទាល់របស់គាត់នៅក្នុងបទសម្ភាសន៍ជាមួយនឹងសារព័ត៌មានបរទេស Business Insider កាលពីពេលថ្មីៗកន្លងទៅ ដោយគាត់បានលើកឡើងថា អ្វីដែលនៅពីក្រោយភាពជោគជ័យខ្លាំងលើការលក់របស់គាត់ទី១ គឺ ការផ្តល់ភាពងាយស្រួលដល់អតិថិជន និងទី២ ធ្វើឱ្យអតិថិជនចូលចិត្តគាត់ និងជឿជាក់លើគាត់។

ភាពងាយស្រួលដែលលោក Caballero បានផ្តល់ឱ្យអតិថិជនរបស់គាត់នោះគឺ ការបង្កើតវេទិការអនឡាញមួយឈ្មោះ HomesUSA ឬនៅខ្មែរយើងគេតែងនិយមហៅវាថាជាវេបសាយ។ វេទិការនេះ បានកត់សម្គាល់ទាំងអស់នៅចំនួនផ្ទះដែលនឹងត្រូវបញ្ចប់ការសាងសងក្នុងមួយឆ្នាំៗ ហើយវាតាមដានការរីកចម្រើនរបស់ផ្ទះនីមួយៗជារៀងរាល់ខែ។ ការបង្កើតវេទិការនេះ ធ្វើឱ្យអតិថិជនមានភាពងាយស្រួល នៅក្នុងការពិនិត្យមើលធំហំផ្ទះ តំបន់រស់នៅ និងការរៀបចំតុបតែងផ្សេងៗទាំងក្នុងនិងក្រៅផ្ទះ ជាដើម។

វេទិការ HomesUSA នេះ ក៏បានដើរតួយ៉ាងសំខាន់ផងដែរ ទៅលើការបំពេញបែបបទសុំទិញនានារបស់អតិថិជន និងបានភ្ចាប់ជាមួយការទូទាត់ប្រាក់យ៉ាងងាយស្រួល ដោយមិនបាច់ទៅដល់កន្លែងផ្ទាល់នោះឡើយ។ ព្រោះជាទូទៅអ្នកដែលចង់ទិញផ្ទះ ពួកគេត្រូវចំណាយពេលទៅបំពេញបែបបទ និងចុះបញ្ជីនានានៅកន្លែងដែលពួកគេចង់ទិញដោយផ្ទាល់ ហើយត្រូវចំណាយពេលយ៉ាងតិច ២០នាទីឯណ្ណោះ ខណៈវេទិការអនឡាញនេះ អាចជួយសម្រួលការងារទាំងអស់នោះ មិនដល់ ៥នាទីឡើយ។

ចំណែកឯ ក្បួនទាក់ចិត្តអតិថិជនវិញនោះ លោក Caballero បានលើកឡើងថា “ប្រសិនបើអ្នកមិនធ្វើឱ្យអតិថិជនចូលចិត្តអ្នក និងទុកចិត្តអ្នកជាមុនទេ នោះអតិថិជននឹងមិនមករកអ្នកឡើយ ប្រសិនបើពួកគេមករកទិញផ្ទះពីអ្នក លុះត្រាតែផ្ទះដែលអ្នកលក់នោះមានតែមួយក្នុងប្រទេស ឬក្នុងតំបន់”។

បិតាជំនាញផ្នែកលក់ផ្ទះខាងលើនេះបានពន្យល់ទៀតថា ការកសាងមិត្ដភាពជាមួយដៃគូអាជីវកម្ម និង អតិថិជនឱ្យបានល្អ ដោយផ្ដល់នូវភាពពេញចិត្ដ និងសេចក្ដីត្រូវការឱ្យគ្នាទៅវិញទៅមក គឺជារឿងចាំបាច់ និងមិនអាចខ្វះបានឡើយ។ ការផ្តល់ទំនុកចិត្តនេះ យើងអាចក៏សាងវាបាន តាមរយៈការចូលរួមក្នុងសិក្ខាសាលា ការតស៊ូមតិផ្សេងៗ និងការផ្តល់ជាចំណេះដឹងដែលយើងមាន ទៅកាន់អតិថិជន ឬមនុស្សនៅជុំវិញខ្លួនយើង ជាដើម។ អ្វីដែលសំខាន់បំផុត គឺយើងត្រូវតែជាមនុស្សម្នាក់ ដែលចេញក្រៅស្គាល់គេឱ្យបានច្រើនបំផុត។ ត្រូវចាំថា បញ្ហាធំៗ វាកើតមានតែចំពោះអ្នកខ្លាំងប៉ុណ្ណោះ ហើយឱកាសមិនចេះអត់នោះទេ បើសិនជាយើងចេញពីក្នុងម៉ុង។ ដោយឡែក ការផ្តល់ជាចំណេះដឹង និងដំណោះស្រាយទៅកាន់អ្នកដទៃបានកាន់តែច្រើន វានឹងហុចផលមកយើងវិញនៅថ្ងៃណាមួយមិនខាន ៕

អត្ថបទដោយ៖ MENG SONGLY (LeEmon) Start-up Editor
ប្រភព៖​ Business Cambodia

ពាក្យទាក់ទង ៖
 

មតិយោបល់