ថ្ងៃ ព្រហសតិ៍ ទី 26 ខែ វិច្ឆិកា ឆ្នាំ 2020 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ ព្រហសតិ៍ ទី 26 ខែ វិច្ឆិកា ឆ្នាំ 2020
ទំនាក់ទំនង ៖ 077662291 - 015769791

បណ្ឌិតគីម ហ៊ាង៖ ២ឆ្នាំទៀត ដីឡូតិ៍នឹងបាត់មុខ បុរីនឹងអន់ថយ ជំនួសមកវិញនូវខុនដូ

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

 

ភាពរីកចម្រើននៃវិស័យអចលនទ្រព្យនៅកម្ពុជា ហាក់មានសន្ទុះខ្លាំងខ្លាណាស់នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។គេសង្កេតឃើញថា ចលនានៃការទិញលក់ហាក់មានកំណើន ស្របពេលអចលនវត្ថុថ្មី កំពុងពុះកញ្ជ្រោលយ៉ាងឆាប់រហ័ស ស្ទើរគួរឱ្យជឿ។

ជាក់ស្ដែងចលនាពុះដីឡុតិ៍លក់ គឺឃើញមានសកម្មភាពមមាញឹកបំផុត ចាប់តាំងពីឆ្នាំ២០១៧មក។គម្រោងដីឡូតី៍ ទទួលការគាំទ្រនិងលក់ចេញបានឆាប់រហ័ស ស្របពេលតម្រូវការកំពុងត្រូវការចាំបាច់។ឯលំនៅឋានបុរី ក៏ជាតម្រូវការចាំបាច់ផងដែរ ស្របបេលដែលខុនដូ ពុំទាន់មានការផុសផុល នៅក្នុងផ្នត់គំនិតមនុស្សនៅឡើយ។ដូច្នេះ ក៏អាចធ្វើការសន្មតបានថា នាពេលបច្ចុប្បន្ន ដីឡូតិ៍នៅតែល្អប្រសើរ ខណៈពេលលំនៅឋានបុរី នៅតែជាសេចក្ដីត្រូវការរបស់មនុស្ស ហើយខុនដូនៅពុំទាន់រីកចម្រើនខ្លាំងខ្លា ពោលគឺនៅតែជាកូនពៅនៅឡើយ ពុំទាន់រីកធំធាត់ទេ។

វិភាគ ៖ តើនៅក្នុងចំណោមអចលនវត្ថុទាំងអស់ នៅតែមាននិរន្តរភាពទៅថ្ងៃមុខទេ ស្របពេលដែលដំណើរអភិវឌ្ឍន៍ប្រទេសជាតិនៅតែមាន និងសកម្មភាពទិញលក់អចលនទ្រព្យនៅតែបន្ដ?

យោងទៅតាមការបកស្រាយទៅលើបញ្ហានេះដែរ ជើងចាស់ឈរលើវិស័យអចលនទ្រព្យជាង៣ទសវត្ស លោកគឺម ហ៊ាង បានលើកឡើងថា ចរន្ដសេដ្ឋកិច្ចកម្ពុជានៅដើរ គ្រប់វិស័យនៅតែរីកចម្រើន ដូច្នេះអចលនទ្រព្យទាំងអស់នៅតែកើនឡើងទៀត។តម្លៃអចលនទ្រព្យនៅកម្ពុជា នៅតែកើនឡើងទៀត បើធៀបទៅនឹងប្រទេសនៅអាស៊ាន ពោលគឺនៅប្រទេសវៀតណាម ថៃ ម៉ាឡេស៊ី​ ដីខ្ពស់បំផុតក្នុង១ម៉ែត្រការ៉េពីចន្លោះ៤ម៉ឺនដុល្លារទៅ៦ម៉ឺនដុល្លារ ខណៈនៅកម្ពុជាគឺក្បែរ១ម៉ឺនដុល្លារតែប៉ុណ្ណោះ។

អ្នកជំនាញរូបនេះក៏បានបន្ដទៀតថា ចលនាពុះដីឡូតិ៍លក់ខ្លាំងបានតែបច្ចុប្បន្ន តែរយៈពេល២ឆ្នាំទៀត ដីឡូតិ៍នឹងលែងមានហើយ។ឯបុរី ជាលំនៅឋានដែលប្រជាជននិយមរស់នៅ មានតម្លៃសមរម្យហើយមានប្លង់ជាប់ដី ក៏ប៉ុន្ដែនឹងអន់ថយទៅៗ ពីព្រោះបុរីភាគច្រើននៅជាយក្រុង។បញ្ហាចរាចរណ៍ ការកើនឡើងយានយន្ដ នឹងធ្វើឱ្យបុរីដកខ្លួន ខណៈខុនដូនឹងមានមុខមានមាត់វិញ យ៉ាងយូរ៥ឆ្នាំទៀត។

ខុនដូ ជាលំនៅឋាន ​ដែលនៅក្នុងក្រុង មានភាពស៊ីវិស័យ ហើយនឹងពុះកញ្ជ្រោលខ្លាំង យ៉ាងយូរនឹងលោតមកក្នុងរយៈពេលជាង៥ឆ្នាំទៀត ស្របពេលប្រជាជនស្រលាញ់​និងយល់ដឹងកាន់តែច្រើន៕

អត្ថបទដោយ៖ នឹម ផានុន
ប្រភព៖ Business Cambodia

ពាក្យទាក់ទង ៖
 

មតិយោបល់