ថ្ងៃ អង្គារ ទី 18 ខែ មិថុនា ឆ្នាំ 2019 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ អង្គារ ទី 18 ខែ មិថុនា ឆ្នាំ 2019
ទំនាក់ទំនង ៖ 077662291 - 015769791

កីឡាករ​ម្នាក់​នេះ​ធ្វើ​បាន​ល្អ​​ក្នុង​អាជីព​ជាង​ Messi និង ​Ronaldo ​​គិត​ក្នុង​វ័យ​១៩​ឆ្នាំ​ដូច​គ្នា

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

Lionel Messi និង​​​ Cristiano Ronaldo បាន​ក្លាយ​ជា​កីឡាករ​ល្បី​និង​មាន​ស្នាដៃ​ច្រើន​ជាង​គេ​ក្នុង​ពិភព​បាល់ទាត់​បច្ចុប្បន្ន​រួច​ទៅ​ហើយ​​ ប៉ុន្តែ​ការ​អង្គុយ​លើ​កៅអី​កីឡាករ​ល្អ​ជាង​គេ​បំផុត​ក្នុង​ពិភពលោក​របស់​ពួក​គេ​នឹង​ផុត​នៅ​ប៉ុន្មាន​ឆ្នាំ​​ទៅ​មុខ​ទៀត​។ ប៉ុន្តែ​បើគិត​ពី​ស្នាដៃ​ក្នុង​១៩​ឆ្នាំ​ដូច​គ្នា​ ពួក​គេ​នៅ​ចាញ់​កីឡាករ​វ័យ​ក្មេង​ម្នាក់​នេះ​ទេ។ស្ថិតិ​នេះ​បាន​ធ្លាក់​ទៅ​លើ​ខ្សែ​ប្រយុទ្ធ​ក្លឹប​ Borussia Dortmund ​ដែល​មាន​កំណត់​ត្រា​លើ Ronaldo និង​Messi មុន​ពេល​ឈាន​ដល់​វ័យ​១៩​ឆ្នាំ​គឺ​កីឡាករ Cristian Puilisic ។ និយាយ​ពី​ចំនួន​ប្រកួត​របស់​កីឡាករ​ជម្រើស​ជាតិ​អាហ្សង់ទីន​និង​ព័រទុយហ្គាល់​ កាល​នៅ​វ័យ​១៩​ឆ្នាំ​មាន​ចំនួន​តិច​ជាង​ Pulisic។

មុន​ពេល​ចូល​វ័យ​១៩​ឆ្នាំ​នៅ​ថ្ងៃ​ទី​១៨​តុលា​នេះ​ Pulisic បាន​ចូល​លេង​៦០​ប្រកួត​ហើយ​ឲ្យ ​Dortmund គឺ​ច្រើន​ជាង​ Ronaldo (៥៣​ប្រកួត Sporting Lisbon, Manchester United ​)​និង ​Messi (៣៤​ប្រកួត Barcelona​)។​ កីឡាករ​ជម្រើស​ជាតិ​អាមេរិក​បាន​ចាប់​ផ្ដើម​អាជីព​ពី​លេង​ក្នុង​តំបន់​បម្រើ​ប្រយុទ្ធ​ទៅ​ខ្សែ​ប្រយុទ្ធ​ស្លាប​កាល​ពី​រដូវ​កាល​មុន​​ហើយ​ទម្រង់​លេង​របស់​គឺ​សមត្ថភាព​រក​គ្រាប់​បាល់​បាន​ល្អ។ មុន​ពេល​ចូល​ដល់​ខួប​កំណើត​ក្នុង​ខែ​ក្រោយ​ រូប​គេ​រក​បាន​៩​គ្រាប់​​គិត​ជា​ផ្លូវ​ការ​ស្មើ​ជាមួយ​Messi និង​ច្រើន​ជាង​ Ronaldo (រក​បាន​៦​គ្រាប់)។

បើ​និយាយ​ពី​ការ​ចូល​លេង​ក្នុង​ជម្រើស​ជាតិ​វិញ​ គឺ​ Pulisic បាន​បង្ហាញ​ខ្លួន​ច្រើន​ជាង​គេ​កីឡាករ​ទាំង​ពីរ​។ Messi បាន​ចូល​លេង​៩​ប្រកួត​មុន​ចូល​វ័យ​១៩​ឆ្នាំ​​ខណៈ ​Ronaldo ​ក្នុង​វ័យ​នេះ​មិន​ទាន់​បាន​ចូល​លេង​ពេញ​លេញ​ឲ្យ​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ផង​​ខណៈ​កាល​ពី​ឆ្នាំ​២០០៤ ក្រុម​ព័រទុយហ្គាល់​ចាញ់​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ។​ចំណែក​ខ្សែ​ប្រយុទ្ធ​ Dortmund វិញ​បង្ហាញ​ខ្លួន​បាន​១៨​ប្រកួត​ទៅ​ហើយ។

និយាយ​ពី​ការ​រក​គ្រាប់​ក្នុង​ការ​ចូល​លេង​នៅ​ជម្រើស​ជាតិ​វិញ​​រូប​គេ​រក​បាន​ច្រើន​គ្រាប់​ហើយ​។ រូប​គេ​រក​បាន​៧​គ្រាប់​ឲ្យ​ USA ដែល​ចំនួន​នេះ​តិច​ជាង​ Messi ២​គ្រាប់​និង​ហើយ​ខ្វះ​ច្រើន​គ្រាប់​ក្នុង​តាម​ស្មើ ​Ronaldo។ តួលេខ​នេះ​មិន​ទាន់​គិត​ថា​អាច​យក​មក​ប្រៀប​ធៀប​ជាមួយ​កីឡាករ​ទាំង​នាក់​នេះ​ទេ​ប៉ុន្តែ​ ទៅ​អនាគត​ មិន​អាច​និយាយ​៕

ផ្តល់សិទ្ធិដោយ៖ kqube

ពាក្យទាក់ទង ៖
 

មតិយោបល់