ថ្ងៃ ច័ន្ទ ទី 19 ខែ សីហា ឆ្នាំ 2019 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ ច័ន្ទ ទី 19 ខែ សីហា ឆ្នាំ 2019
ទំនាក់ទំនង ៖ 077662291 - 015769791

Manchester United អាច​នឹង​បាត់​បង់​ Pogba ​​រយៈ​ពេល​វែង​ដោយ​សារ​មូលហេតុ​នេះ

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

ក្លឹប​បិសាច​ក្រហម​ Manchester United បាន​រាយការណ៍​ថា​ របួស​របស់​ Pogba អាច​នឹង​ធ្វើ​ឲ្យ​រូប​គេ​ត្រូវ​នៅ​ក្រៅ​ទីលាន​រហូត​ដល់​ពាក់​កណ្ដាល​ខែ​វិច្ឆិកា​ គឺ​អំឡុង​ពេល​​សម្រាក​ក្នុង​លីក ​ដើម្បី​ចូល​លេង​ក្នុង​ក្រុម​ជម្រើស​ជាតិ(International Break)។កីឡាករ​ជម្រើស​ជាតិ​បារាំង​នឹង​មិន​អាច​លេង​បាន​រយៈ​ពេល​៣​សប្ដាហ៍​រួច​ទៅ​ហើយ ​ជាមួយ​នឹង​របួស​សរសៃពួរ​​ដែល​បញ្ហា​នេះ ​បាន​បញ្ចប់​ការ​ចាប់​ផ្ដើម​រក្សា​ទម្រង់​លេង​ដើម​រដូវ​កាល​របស់​ខ្លួន​ក្នុង​តំបន់​បម្រើ​នៅ​Manchester United។ បើ​តាម​របាយការណ៍​ថ្មី​ៗ​នេះ​របួស​របស់​កីឡាករ​វ័យ​២៤​ឆ្នាំ​មាន​ស្ថានភាព​កាន់​តែ​អាក្រក់​លើស​ពី​ការ​រំពឹង​ទុក​រហូត​ដល់​ត្រូវ​ធ្វើ​ការ​វះកាត់​ទៀត​ផង។

តាម​ប្រភព​ Daily Telegraph, ក្លឹប​ខ្លាច​ថា​រូប​គេ​មិន​អាច​ត្រគប់​មក​ជួយ​ក្លឹប​ពេល​ជួប​ Chelsea នៅ​ថ្ងៃ​ទី​៥​វិច្ឆិកា ​ខណៈ​ដល់​ថ្ងៃ​ទៅ​១៨​ទើប ​Pogba អាច​ចូល​លេង​វិញ​បាន​។ លោក Jose អាច​នឹង​ប្រើ​ប្រាស់ Nemanja Matic និង​ Marouane Fellaini ក្នុង​រដូវ​កាល​នេះ​ខណៈ Ander Herrera និង Micheal Carrick ជា​ជម្រើស​បន្ទាប់៕

ផ្តល់សិទ្ធិដោយ៖ kqube

ពាក្យទាក់ទង ៖
 

មតិយោបល់