ថ្ងៃ ពុធ ទី 16 ខែ តុលា ឆ្នាំ 2019 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ ពុធ ទី 16 ខែ តុលា ឆ្នាំ 2019
ទំនាក់ទំនង ៖ 077662291 - 015769791

Kiatisuk Senamuang បដិសេធ​ព័ត៌មាន​ជាប់​ទាក់ទង​ទៅ​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​វៀតណាម

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

អតីត​គ្រូ​បង្វឹក​ថៃ​លោក Kiatisuk Senamuang ដែល​គេ​ស្គាល់​ថា​ជា​Zico បាន​ចេញ​មក​បដិសេធ​ព័ត៌មាន​ចចាមអារ៉ាម​ ដែល​លោក​នឹង​ទៅ​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​វៀតណាម​​ដោយ​លោក​បាន​កម្រិត​ខ្លួន​ឯង​ថា​រៀន​ឲ្យ​បាន​សញ្ញាប័ត្រ​  AFC Pro Licence  មុន​ពេល​ទទួល​ការ​ងារ​ថ្មី។

អតីត​គ្រូ​បង្វឹក​ជួយ​ជម្រើស​ជាតិ​ថៃ​ឈ្នះ​ពាន​ AFF Cup ​បាន​ចាក​ចេញ​ពី​ក្លឹប​Port FC ក្នុង​លីក​កំពូល​ថៃ​កាល​ពី​សប្ដាហ៍​មុន​​ដោយ​ដឹកនាំ​ក្លឹប​ឈ្នះ​ត្រឹម​តែ​មួយ​ប្រកួត​ក្នុង​១០​ប្រកួត​ដែល​លោក​មក​ដឹកនាំ​ហើយ​ពេល​នេះ​លោក​បាន​និយាយ​ថា​ផ្ដោត​សំខាន់​តែ​រឿង​បញ្ចប់​ការ​សិក្សា​គ្រូ​បង្វឹក​បាល់ទាត់​របស់​គាត់​ហើយ​រឿង​ផ្សេង​ទៀត​គាត់​មិន​ទាន់​គិត​ទេ។លោក​រៀន​ជិត​ចប់​វគ្គ​គ្រូ​បង្វឹក​ AFC Pro Licence ​ហើយ​ដោយ​រំពឹង​ថា​ឆ្នាំ ក្រោយ​នឹង​អាច​មក​ទទួល​កិច្ចការ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ណា​មួយ​៕

ផ្តល់សិទ្ធិដោយ៖ kqube

ពាក្យទាក់ទង ៖
 

មតិយោបល់