ថ្ងៃ អង្គារ ទី 25 ខែ មិថុនា ឆ្នាំ 2019 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ អង្គារ ទី 25 ខែ មិថុនា ឆ្នាំ 2019
ទំនាក់ទំនង ៖ 077662291 - 015769791

សហព័ន្ធ​បាល់ទាត់​ចិន​ប្រាប់​ក្លឹប​មួយ​លេង​លីក​កំពូល​ផ្ដោត​រក​គ្រាប់​បាល់ជាង​បន់​ស្រន់​ព្រះ​ជា​ម្ចាស់

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

សហព័ន្ធ​បាល់ទាត់​ចិន​(CFA) បាន​ប្រាប់​ទៅ​ក្លឹប​នៅ​លីក​កំពូល​ចិន​មួយ​ Henan Jianye ដោយ​យក​ចិត្ត​ទុកដាក់​ក្នុង​ការ​ប្រកួត​បាល់ទាត់​ជា​ជាង​បន់​ស្រន់​សែន​ព្រេន​ព្រះ​ជា​ម្ចាស់​។សហព័ន្ធ​បាល់ទាត់​ចិន​បាន​ធ្វើ​ការ​ស៊ើប​អង្កេត​ បន្ទាប់​ពី​អ្នកគាំទ្រ​ក្លឹប  Henan Jianye បាន​នាំ​យក​អាចារ្យ​កាន់​សាសនា​តៅ​១៥​រូប​ចូល​ទីលាន​ដើម្បី​បន់​ស្រន់​ឲ្យ​ក្រុម​មាន​លទ្ធផល​ល្អ​ក្នុង​ការ​ប្រកួត​នៅ​ថ្ងៃ​អាទិត្យ​មុន​ ខណៈ​ក្រុម​មួយ​នេះ​នឹង​ត្រូវ​ជួប​ក្រុម Shandong Luneng ដោយ​ក្រុម Henan បាន​ឈ្នះ​ក្នុង​លទ្ធផល​២​ទល់​១។

សហព័ន្ធ​បាល់ទាត់​ចិន​បាន​និយាយ​ក្នុង​សេចក្ដី​ថ្លែង​ការ​មួយ​ថា​៖”ទីលាន​បាល់ទាត់ ​មិន​មែន​ជា​កន្លែង​ប្រារព្ធ​ពិធី​សាសនា​ទេ​ ហើយ​ទីលាន​កីឡាករ​សាធារណៈ​​បែប​នេះ ​មិន​មែន​សម្រាប់​​សកម្មភាព​បន់​ស្រន់ ​ឬ​បង្ហាញ​រូបភាព​ក្រៅ​ពី​សកម្មភាព​បាល់ទាត់​ដែរ”។“​ជំនួស​ដោយ​ការ​ជួយ​ពី​ព្រះ​ជា​ម្ចាស់​នៅ​ក្រៅ​ទីលាន​ Henan គួរ​តែ​ស្វែង​រក​ភាព​ជោគជ័យ​ដោយ​ខ្លួន​ឯង​ពី​ការ​ពង្រឹង​សមត្ថភាព​ ហើយ​ប្រយុទ្ធ​ចេញ​ពី​សមត្ថភាព​កីឡាករ​ទើប​ត្រូវ។​​ ជ័យជម្នះ​មិន​អាច​បាន​មក​ដោយ​ការ​បន់​ស្រន់​នោះ​ទេ”៕

ផ្តល់សិទ្ធិដោយ៖kqube

ពាក្យទាក់ទង ៖
 

មតិយោបល់