ជែក ម៉ា បបួល ផ្លយ ប្រកួត១ស្មើ ដោយមាន ប៉ាក់គីអាវ នៅចាំជួយពីក្រោយ
Message to Mayweather! pic.twitter.com/nS3K9a0SCY
— Manny Pacquiao (@MannyPacquiao) October 27, 2019
កាលពីពេលថ្មីៗនេះ មហាសេដ្ឋី ជែក ម៉ា បានធ្វើឱ្យមានការភ្ញាក់ផ្អើលមួយដោយលោកបានធ្វើដំណើរទៅលេងផ្ទះប៉ាក់គីអាវ ដែលជាមិត្តភ័ក្តិល្អរបស់ខ្លួនដល់ប្រទេសប្រទេសហ្វីលីពីនតែម្ដង ។ ជាការពិតណាស់ ក្រោយពេលដែលលោក ជែក ម៉ាសម្រេចចិត្តចូលនិវត្តន៍ពីក្រុមហ៊ុន អាលីបាបា កាលពីថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០១៩ កន្លងមក លោកបានប្រើជីវិតរបស់ខ្លួនឱ្យកាន់តែសាមញ្ញ និងមានសុភមង្គលខ្លាំងឡើងៗ ដោយចំណាយពេលវេលាយ៉ាងច្រើនជាមួយគ្រួសារ និងមនុស្សជាទីស្រលាញ់របស់លោក។
យ៉ាងណាមិញ នៅខណៈពេលនេះលោកក៏កំពុងតែចំណាយពេលវេលារបស់លោក មកកំសាន្តនៅឯប្រទេសហ្វីលីពីននិងជួបមិត្តល្អគឺលោក ប៉ាក់គីអាវផងដែរ។ ប៉ុន្តែកាលពីយប់មិញ នៅក្នុងផេកហ្វេសប៊ុកផ្លូវការរបស់ ប៉ាក់គឺអាវ បានបង្ហោះនូវវីដេអូខ្លីមួយដែលមានរយៈពេលត្រឹមតែ ២៧ វិនាទី ដែលបង្ហាញពីការហ្វឹកហាត់របស់ ប៉ាក់គីអាវ ជាមួយនឹងមហាសេដ្ឋី ជែក ម៉ា ហើយពួកគេទាំង ២ ក៏បានបោះពាក្យសម្ដីឌឺដងឱ្យ ផ្លយស៍ផងដែរ។ នៅក្នុងវីដេអូនោះ លោកបានបោះសម្ដីផ្ដល់ជម្រើសឱ្យផ្លយស៍ថាចង់ប្រកួតជាមួយនឹង ប៉ាក់គឺអាវក៏បាន ឬក៏ចង់ប្រកួតជាមួយនឹងមហាសេដ្ឋី ជែក ម៉ាក៏បាន គឺពួកគេទាំង ២នាក់បានត្រៀមខ្លួនរួចរាល់ហើយ។
ដោយ៖ ឡុង វឌ្ឍនៈ
ប្រភព៖ Business Cambodia