ខ្លាំង Ronaldo! ទើបតែបានកូនភ្លោះ ឥឡូវមិត្តស្រីមានផ្ទៃពោះទៀត
ទើបតែប្រកាសដល់ពិភពលោកថាទទួលបានកូនភ្លោះស្រីមួយ ប្រុសមួយប៉ុន្មានសប្តាហ៍សោះ ឥឡូវនេះខ្សែប្រយុទ្ធ Cristiano Ronaldo បានបញ្ជាក់ថា មិត្តស្រីរបស់ខ្លួនមានផ្ទៃពោះ ហើយពួកគេនឹងទទួលបានកូនមួយបន្ថែមទៀត។ខ្សែប្រយុទ្ធវ័យ៣២ឆ្នាំ Ronaldoបានប្រាប់ថា គាត់ពិតជាសប្បាយចិត្តណាស់ ពេលដែលមានកូនមួយទៀតជាមួយនឹងមិត្តស្រីតារាបង្ហាញម៉ូដ Georgina Rodriguez។គួរបញ្ជាក់ថា នេះគឺជាកូនទី៤ហើយរបស់ខ្សែប្រយុទ្ធអន្តរជាតិព័រទុយហ្គាល់ Cristiano Ronaldo ៕
ផ្តល់សិទ្ធិដោយ៖ nokorwatnews