ថ្ងៃ សៅរ៍ ទី 26 ខែ កញ្ញា ឆ្នាំ 2020 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ សៅរ៍ ទី 26 ខែ កញ្ញា ឆ្នាំ 2020
ទំនាក់ទំនង ៖ 077662291 - 015769791

Cristiano Ronaldo៖” ខ្ញុំ​នឹង​ប្រជែង​យក​ពាន​កំពូលៗ​ជាមួយ​ ​Messi, Neymar, និង​Lewandwski ”

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

ខណៈ​ពេល​កំពុង​រៀប​ចំ​សម្រាប់​ប្រកួត​ប្រជែង​រដូវ​កាល​ថ្មី​ Cristiano Ronaldo បាន​និយាយ​ថា​​ រូប​គេ​នឹង​ប្រជែង​យក​ពាន​រង្វាន់​ ទាំង​លក្ខណៈ​បុគ្គល ​និង​ជា​ក្រុម​សម្រាប់​ឆ្នាំ​ថ្មី​ ហើយ​រក្សា​ខ្លួន​ជា​កីឡាករ​លំដាប់​ពូល​។ម្ចាស់​គ្រង់​ពាន​ Ballon d’Or នឹង​ខិត​ខំ​ប្រឹង​ធ្វើ​ការ​ដើម្បី​ឈ្នះ​ពាន​ឡើង​វិញ ​ហើយ​រូប​គាត់​ជឿ​ថា​ នេះ​វា​អាស្រ័យ​លើ​ទម្រង់​លេង​ឡើង​ចុះ​របស់​គូរប្រជែង​ធំ​របស់​គាត់​តែ​ប៉ុណ្ណោះ។

“ ពិត​ណាស់​! វា​តែង​តែ​ប្រយុទ្ធ​ខ្លាំង​រវាង​ពួក​យើង​។​ ខ្ញុំ​ស្ថិត​ក្នុង​ការ​ប្រកួត​ប្រជែង​ជាមួយ​ [Lionel] Messi, Neymar, [Robert] Lewandowski និង [Gonzalo] Higuain… ។ ការ​ប្រកួត​ប្រជែង​ទាំង​នោះ​ គែ​ជា​អ្វី​ដែល​ខ្ញុំ​កំពុង​តែ​គិត​​ ហើយ​វា​តែ​តែ​ជំរុញ​ខ្ញុំ​ឲ្យ​កាត់​ល្អ​ប្រសើរ​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។”“ អ្នក​ល្អ​បំផុត​តែ​ង​តែ​ប្រកួត​ប្រជែង​ជាមួយ​អ្នក​ល្អ​បំផុត​។ ​វា​ធ្វើ​ឲ្យ​យើង​កាន់​តែ​មុត​ស្រួច​ អ្នក​ដឹង​ទេ​​អ្នក​មិន​អាច​បាត់​បង់​ការ​ផ្ដោត​អារម្មណ៍​ ដោយ​សារ​តែ​មាន​អ្នក​ដទៃ​មាន​កម្រិត​លើ​អ្នក​នោះ​ទេ”៕

ផ្តល់សិទ្ធិដោយ៖ kqube

ពាក្យទាក់ទង ៖
 

មតិយោបល់