ថ្ងៃ សៅរ៍ ទី 26 ខែ កញ្ញា ឆ្នាំ 2020 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ សៅរ៍ ទី 26 ខែ កញ្ញា ឆ្នាំ 2020
ទំនាក់ទំនង ៖ 077662291 - 015769791

ខ្លាំង​បាត់! Ronaldo ចង់​បាន​កូន​៧​នាក់​ឲ្យ​សម​នឹង​….

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

កាល​ពី​ថ្មី​ៗ​នេះ ​បន្ទាប់​ពី​ទទួល​បាន​កូន​ភ្លោះ ​និង​កូន​ក្នុង​ផ្ទៃ​មិត្ត​ស្រី​របស់​ខ្លួន​ Cristiano Ronaldo បាន​ប្រកាស​ថា​គាត់​គួរ​តែ​ជា​ឪពុក​មាន​កូន​៧​នាក់។ជា​ការ​ពិត​ កូន​ប្រុស​ច្បង​របស់​កីឡាករ​វ័យ​៣២​ឆ្នាំ​ Cristiano Ronaldo​ Jr., ពិត​ជា​រីករាយ​ជាមួយ​ប្អូន​ប្រុស​ស្រី​របស់​គេ​ Eva និង​ Matthew ហើយ​ចង់​បាន​ប្អូន​ប្រុស​ស្រី​បន្ថែម​ទៀត​ក្នុង​នោះ​មាន​ប្អូន​កំពុង​នៅ​ក្នុង​ពោះ​មីង​របស់​ខ្លួន​(មិត្ត​ស្រី ​Ronaldo)។

កាសែត​ព័រទុយហ្គាល់​ Vidar បាន​សម្ភាសន៍​ Super Star រូប​នេះ​នៅ​ប្រទេស​ចិន​ ដែល​ជា​កន្លែង​ពួក​គេ​មក​កម្សាន្ត​ជា​លក្ខណៈ​គ្រួសារ​។​ ហើយ​ Ronaldo និយាយ​ថា​៖” គាត់ ​(Cristiano Ronaldo​ Jr.,)​ចង់​បាន​បង​ប្អូន​៧​នាក់​ គឺ​ចំនួន​លេខ​ដ៏​អស្ចារ្យ​ ហើយ​ខ្ញុំ​បាន​យល់​ព្រម​ជាមួយ​គាត់​យ៉ាង​ពេញ​ចិត្ត។”បែប​ណា​ក្ដី​កីឡាករ​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ ហាក់​មិន​ប្រញាប់​​ចង់​បាន​គ្រប់​ភ្លាមៗ​ទេ​ ដោយ​បាន​​និយាយ​ថា​ មិន​ចង់​បាន​ពេល​ឥឡូវ​ៗ​នេះ​ទេ៕

ផ្តល់សិទ្ធិដោយ៖ kqube

ពាក្យទាក់ទង ៖
 

មតិយោបល់