ថ្ងៃ ព្រហសតិ៍ ទី 26 ខែ វិច្ឆិកា ឆ្នាំ 2020 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ ព្រហសតិ៍ ទី 26 ខែ វិច្ឆិកា ឆ្នាំ 2020
ទំនាក់ទំនង ៖ 077662291 - 015769791

គូ​ប្រជែង​ជើង​ខ្លាំង​មួយ​ក្នុង​ចំណោម​៣​ត្រូវ​ជួប​កម្ពុជា​នៅ ​SEA Games 2017 ​ទៅ​សម្រួច​អាវុធ​២​ប្រកួត​នៅ​កូរ៉េខាងត្បូង

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

ក្រុម​ជម្រើស​ជាតិ​វៀតណាម​វ័យ​ក្រោម​២២​ឆ្នាំ​​ នឹង​មាន​ការ​ប្រកួត​មិត្តភាព​កម្ដៅ​សាច់​ដុំ​២​ប្រកួត ​នៅ​កូរ៉េខាងត្បូង​ ខណៈ​ពេល​ពួក​គេ​ទៅ​បោះ​ជំរំ​ហ្វឹកហាត់​ក្នុង​មជ្ឈមណ្ឌល​ Mokpo International Football Center ​ត្រៀម​ចូល​រួម​ប្រជែង​មេដាយ​មាស​ស៊ីហ្គេម​ពាក់​កណ្ដាល​ខែ​នេះ។

តាម​របាយការណ៍ សមាគម​បាល់ទាត់​កូរ៉េខាងត្បូង ​នឹង​ជា​អ្នក​រ៉ាប់រង​គ្រប់​ទាំង​អស់​សម្រាប់​ជម្រើស​ជាតិ​វៀតណាម ​U22 អំឡុង​ពេល​ហ្វឹក​ហាត់​ ក្នុង​ប្រទេស​នេះ​។ ចាប់​តាំង​ពី​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក Chung Monggyu បាន​បង្ហាញ​ការ​ចាប់​អារម្មណ៍​លើ​វិស័យ​បាល់ទាត់​វៀតណាម​​ ហើយ​ក៏​បាន​ភ្ជាប់​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ក្នុង​វិស័យ​បាល់ទាត់។

ក្រុម​ផ្កាយ​មាស​វៀតណាម​វ័យ​២២​ឆ្នាំ​ នឹង​ត្រូវ​លេង​ជាមួយ​ក្លឹប​ Mokpo FC នៅ​ថ្ងៃ​ទី​០៥​សីហា​ ហើយ​បន្ទាប់​មក​ទៀត​នឹង​ត្រូវ​ជួប​ក្រុម ​​Busan Fcក្នុង​ក្រប​ខណ្ឌ​ K-League Challenge ៤​ថ្ងៃ​បន្ទាប់​មក​ទៀត។ តាម​គម្រោង​ គ្រូ​បង្វឹក​លោក Nguyen Huu Thang និង​ក្រុម​ជម្រើស​ជាតិ​វៀតណាម ​U-22 នឹង​ទៅ​ហ្វឹកហាត់​ចាប់​ពី​ថ្ងៃ​៣០​​កក្កដា​ដល់​១១​សីហា ហើយ​បន្ទាប់​មក​ទៀត​នឹង​ហោះ​ទៅ​ប្រទេស​ម៉ាឡេស៊ី​តែ​ម្ដង ​​ដើម្បី​ចូល​រួម​SEA Games 2017 ។សូម​បញ្ជាក់​ថា​វៀតណាម​ស្ថិត​ក្នុង​ពូល ​B ​ជាមួយ​ក្រុម​ U22 ថៃ,កម្ពុជា ឥណ្ឌូណេស៊ី ហ្វីលីពីន ​និង​ទីម័រខាងកើត។

ផ្តល់សិទ្ធិដោយ៖ kqube

ពាក្យទាក់ទង ៖
 

មតិយោបល់