ថ្ងៃ សៅរ៍ ទី 26 ខែ កញ្ញា ឆ្នាំ 2020 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ សៅរ៍ ទី 26 ខែ កញ្ញា ឆ្នាំ 2020
ទំនាក់ទំនង ៖ 077662291 - 015769791

ខ្លាំងបាត់ កាត​ក្រហម​យប់​មិញ ​​Ronaldo អាច​ពិន័យ​ដល់​១២​ប្រកួត​

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

ខ្សែ​ប្រយុទ្ធ ​Real Madrid កីឡាករ ​Cristiano Ronaldo អាច​នឹង​ត្រូវ​ពិន័យ​រយៈ​ពេល​យូរ​​ ដោយ​សារ​កាត់​ក្រហម​យប់​មិញ​រួម​ជាមួយ​ការ​ប៉ះ​ពារ​អាជ្ញាកណ្ដាល​យប់​មិញ ​ក្នុង​ការ​ប្រកួត​ Spanish Super Cup ជាមួយ​Barcelona។ក្នុង​ករណី​នេះ​​ Ronaldo អាច​នឹង​ត្រូវ​ពិន័យ​ច្រើន​ប្រកួត​គឺ​ដល់​ទៅ​១២​ប្រកួត​ឯណោះ​ បន្ទាប់​ពី​អាជ្ញាកណ្ដាល​លោក Ricardo de Burgos Bengoetxea បាន​បង្ហាញ​របាយការណ៍​នាំ​ការ​ប្រកួត​របស់​គាត់​ទៅ​កាន់​ សហព័ន្ធ​បាល់ទាត់​អេស្ប៉ាញ។

ទាត់​បញ្ចូល​ទី​បាន​សម្រេច ​ហើយ​អប​អរ​ដោយ​ការ​ដោះ​អាវ​ទទួល​បាន​កាត់​ឡើង​មួយ​ហើយ​  ​ប៉ុន្តែ​រូប​គេ​ទទួល​បាន​កាត​លៀង​ជា​លើក​ទី​២ ​ដោយ​សារ​ប៉ះ​ទង្គិចហើយ​អាជ្ញាកណ្ដាល​សម្រេច​ចិត្ត​រូប​គេ​ធ្វើដួល ​ដែល​នេះ​ធ្វើ​ឲ្យ​រូប​គេ​បាត់​បង់​ម្ចាស់​ការ​លើ​ខ្លួន​ឯង​ហើយ​ខឹង​អាជ្ញាកណ្ដាល​យ៉ាង​ខ្លាំង​។ ​តាម​ប្រភព​មាត្រា​៩៦​នៃ​ច្បាប់​បាល់ទាត់​របស់​សហព័ន្ធ​អេស្ប៉ាញ​កំហុស​នេះ គឺ​ការ​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​អាជ្ញា​កណ្ដាល​ដោយ​ចេតនា។ប្រសិន​បើ ​Ronaldo ទទួល​បាន​ការ​ពិន័យ​នេះ​ចាប់​ពី​៥​ប្រកួត​ឬ​លើស​ហ្នឹង ​​រូប​គេ​នឹង​មិន​បាន​លេង​ក្នុង ​La liga ហើយ​បី​ទៅ​៣​ប្រកួត​ទៀត​នឹង​ពិន័យ​ក្នុង​ពាន​ Super Cup លើក​ក្រោយ៕

ផ្តល់សិទ្ធិដោយ៖ kqube

ពាក្យទាក់ទង ៖
 

មតិយោបល់