ថ្ងៃ ព្រហសតិ៍ ទី 26 ខែ វិច្ឆិកា ឆ្នាំ 2020 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ ព្រហសតិ៍ ទី 26 ខែ វិច្ឆិកា ឆ្នាំ 2020
ទំនាក់ទំនង ៖ 077662291 - 015769791

លោកសង្ឃ​ដែល​ប្រោះព្រំ​​ឲ្យ​ Leicester City ឈ្នះ​ពាន​ ពេល​នេះ​ទៅ​សួរ​សុខ​ទុក្ខ​ក្រុម​កីឡាករ​ថៃ​នៅ​ SEA Games

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

ក្រុម​កីឡាករ​វ័យ​២២​ឆ្នាំ​របស់​ថៃ​ ដែល​នឹង​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ SEA Games 2017 នៅ​ម៉ាឡេស៊ី​បាន​ចំណាយ​លុយ​ និមន្ត​លោកសង្ឃ​ល្បី​ឈ្មោះ​ម្នាក់​ពី​ប្រទេស​ថៃ ​ទៅ​ដល់​ម៉ាឡេស៊ី​ តែ​គេ​មិន​ទាន់​ដឹង​ថា​និមន្ត​ឲ្យ​ប្រោះព្រំ​អី​នោះ​ទេ ​ខណៈ​ព្រះ​តេជគុណ​អង្គ​នេះ​បាន​ធ្វើ​ឲ្យ​ក្រុម​នៅ​អង់គ្លេស ​Leicester City លើក​ពាន​កាល​ពី​រដូវ​កាល​២០១៦។

ក្រុម​ដំរី​ចម្បាំង​ថៃ​ នឹង​នឹង​ត្រូវ​ជួប​ក្រុម​ឥណ្ឌូណេស៊ី​ក្នុង​ការ​ប្រកួត​បើក​ឆាក​ពូល ​B នៅ​ថ្ងៃ​ទី​១៥​សីហា​​មុន​ពេល​ជួប​ទីម័រខាងកើត កម្ពុជា​ ហ្វីលីពីន ​និង​វៀតណាម។ ការ​និមន្ត​ព្រះសង្ឃ​ដ៏​ល្បី​ជាង​គេ​នៅ​ប្រទេស​ថៃ​​នឹង​ទៅ​ប្រោះព្រំ​ ពិសេស​សូត្រ​មន្ត​លើករាសី ​និង​ផ្ដល់​យ័ន្ត​គាថា​ដល់​កីឡាករ​​ដោយ​ធ្វើ​យ៉ាង​ជួយ​ឲ្យ​ក្រុម​មួយ​នេះ​ឈ្នះ​មេដាយ​មាស​នៅ​កូឡាឡាំពួរ។

តាម​ពិត​ទៅ​ក្រុម ​U22ថៃ​ទទួល​បាន​ការ​ស្រោចទឹក​ លើក​រាសី​នៅ​ប្រទេស​ថៃ​ម្ដង​ហើយ​ មុន​មក​ដល់​ម៉ាឡេស៊ី​ ប៉ុន្តែ​ការ​ទៅ​លើក​នេះ​ប្រហែល​ជា​បន្ថែម​មន្ត​អាគម​ទៀត​ហើយ។ កាល​ពី​ឆ្នាំ​២០១៥​ដែល​ក្រុម​ថៃ​ឈ្នះ​បាន​មេដាយ​មាស​ក៏​ទទួល​បាន​ការ​ប្រោះព្រំ​ពី​ព្រះសង្ឃ​អង្គ​នេះ​ផង​ដែរ៕

ផ្តល់សិទ្ធិដោយ៖ kqube

ពាក្យទាក់ទង ៖
 

មតិយោបល់