សហព័ន្ធបាល់ទាត់អេស្ប៉ាញទុកពេល Real មាន១០ថ្ងៃដើម្បីប្ដឹងឧទ្ធរណ៍ករណីពិន័យរបស់ Ronaldo
Real Madrid បានផ្ដល់ពេលវេលា១០ថ្ងៃឲ្យដាក់ពាក្យបណ្ដឹងឧទ្ធរណ៍ករណីពិន័យរបស់ Cristiano Ronaldo ដែលត្រូវសហព័ន្ធបាល់ទាត់អេស្ប៉ាញ មិនឲ្យចូលលេង៥ប្រកួត ក្រោយពេលរុញអាជ្ញាកណ្ដាលពីក្រោយអំឡុង Real ឈ្នះ Barca ក្នុង Spanish Super Cup ជើងទីមួយ។
កីឡាករវ័យ២៣ឆ្នាំ ត្រូវបានពិន័យមិនឲ្យចូលលេងគ្រប់កម្មវិធីពានរង្វាន់ចំនួន៥ប្រកួត របស់សហព័ន្ធបាល់ទាត់អេស្ប៉ាញ ដោយសាររុញអាជ្ញាកណ្ដាលលោក Ricardo De Burgos Bengoetxea ពីក្រោយដោយសារទប់កំហឹងមិនបាន ក្រោយទទួលបានកាតលឿងទី២ក្នុងជំនួប El Clasico លើកដំបូងបំផុតក្នុងរដូវកាល។
ក្រៅពីនេះ Ronaldo ក៏ត្រូវបានពិន័យជាប្រាក់៣,៨០៥អឺរ៉ូ(៣,៤៥៩ផោន) ខណៈសហព័ន្ធខាងលើក៏ត្រូវពិន័យ១,៧៥០អឺរ៉ូ(១,៥៩០ផោន)ផងដែរ។ សហព័ន្ធបាល់ទាត់អេស្ប៉ាញ (The Spanish football federation (RFEF) បានបញ្ជាក់ថា Real និង Ronaldo មានរយៈពេល១០ថ្ងៃ សម្រាប់ប្ដឹងឧទ្ធរណ៍លើការពិន័យនេះ។Zinedine Zidane បញ្ជាក់ថាបន្ទាប់ពីការប្រកួតចប់ថា Realគួរតែប្ដឹងឧទ្ធរណ៍លើការសម្រេចចិត្តនេះហើយសង្ឃឹមថា Ronaldo អាចលេងវិញនៅថ្ងៃពុធនេះ៕
ផ្តល់សិទ្ធិដោយ៖ kqube