Real ស៊យធំហើយ ! Ronaldo ទទួលរងការពិន័យ៥ប្រកួតជាប់ៗគ្នាក្រោយទទួលបានកាតក្រហមពីអាជ្ញាកណ្តាល Ricardo
Cristiano Ronaldo គឺជាកីឡាករមួយរូបដែលលេចធ្លោជាងគេនៅក្លឹបអធិរាជស Real Madrid ប៉ុន្តែកីឡាកររូបនេះបានបង្ករកំហុសមួយយ៉ាងធំពេលប្រកួតទល់នឹង Barcelona ក្នុងពាន់រង្វាន់ Spanish Super Cup ជើងទី១ ដោយទទួលបានកាតក្រហមពីអាជ្ញាកណ្តាល លើសពីនេះ Ronaldo ថែមទាំងរុញអាជ្ញាកណ្តាលទៀតផង។
បើតាមសេចក្តីប្រកាសរបស់សហព័ន្ធកីឡារបស់ប្រទេសអេស្ប៉ាញបានឲ្យដឹងថា Ronaldo នឹងត្រូវរងការពិន័យចំនួន៥ប្រកួតជាប់ៗគ្នា ដោយមិនអនុញ្ញាតឲ្យចូលលេងនោះទេ ។ លើសពីនេះ Ronaldo មិនត្រឹមតែពិន័យ៥ប្រកួតប៉ុណ្ណោះទេ តែថែមទាំងពិន័យជាប្រាក់ចំនួន៣,០០៥អឺរ៉ូទៀតផង ហើយក្លឹប Real Madrid ក៏ត្រូវរងការផាកពិន័យជាប្រាក់១,៤០០អឺរ៉ូផងដែរ ។
គួរបញ្ជាក់ផងដែរថា កីឡាករឆ្នើម C.Ronaldo រងការពិន័យនេះដោយសារតែកីឡាកររូបនេះទទួលបានកាតក្រហមពីអាជ្ញាកណ្តាលលោក Ricardo de Burgos Bengoetxea និងបានរុញអាជ្ញាកណ្តាលថែមទៀតផង ។ទន្ទឹមនឹងការខកខាន៥ប្រកួតរបស់ Ronaldo នេះដែរ Real Madrid នឹងមានការប្រកួតក្នុងជំនួប El Clasico ជើងទី២ ពាន់រង្វាន់ Spanish Super Cup នៅទឹកដីរបស់ខ្លួន បូករួមទាំង៤ប្រកួតក្នុងលីគទៀតទល់នឹង Deportivo , Valencia , Levante និង Real Sociedad ដោយគ្មានវត្តមាន C.Ronaldo ឡើយ ៕
ផ្តល់សិទ្ធិដោយ៖ dtn7