ថ្ងៃ អង្គារ ទី 07 ខែ មេសា ឆ្នាំ 2020 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ អង្គារ ទី 07 ខែ មេសា ឆ្នាំ 2020
ទំនាក់ទំនង ៖ 077662291 - 015769791

ក្រុម​ជម្រើស​ជាតិ​ ​U22កម្ពុជា​ បរាជ័យ​ក្រោម​ថ្វី​ជើង U22 ហ្វីលីពីន ២-០

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

ការ​ប្រកួត​ដំបូង​ក្នុង​ពូល​ B នៃ​ព្រឹត្តិការណ៍​ SEA Games ២០១៧​ ក្រុម​ជម្រើស​ជាតិ​កម្ពុជាវ័យក្រោម២២ឆ្នាំ​ ​បាន​ប្រកួត​ចាញ់​ក្រុម​ជម្រើស​ជាតិ ​U22ហ្វីលីពីន ​២​ទល់​០​ ។ការ​ប្រកួត​នៅ​វគ្គ​ទី​មួយ ​ក្រុម​កម្ពុជា​ហាក់​បង្ហាញ​ទម្រង់​លេង​បាន​ល្អ ​ដោយ​មាន​ឱកាស​ទាត់​បញ្ជូល​ទី​ក្រុម​ហ្វីលីពីន ​ប៉ុន្តែ​មិន​បាន​សម្រេច​ ខណៈ​ក្រុម​ហ្វីលីពីន​ក៏​មាន​ឱកាស​ដែរ​ប៉ុន្តែ​មិន​សម្រេច​ដូច​គ្នា។

ចូល​វគ្គ​ទី​២​ក្រុម​ហ្វីលីពីន​ធ្វើ​បាន​ល្អ​ជាង ​ដោយ​សម្រេច​ទី​បាន​២​គ្រាប់​ដោយ​កីឡាករ​អាវ​លេខ​២០ Reymart Cobon ប្រើ​ក្បាល​សម្រេច​ទី​នៅ​នាទី​៥១​ ខណៈ​មួយ​គ្រាប់​ទៀត​ ជា​បាល់​ពិន័យ​ហ្វ្រីឃីក​ដោយ​កីឡាករ​លេង​ក្នុង​ដំណែង​ប្រយុទ្ធ​ស្លាប​ពាក់​លេខ​១៤ Kou Ichi ។​ នាទី​៨៧ ឆុំ ភិសា ​ទទួល​បាន​កាត​ក្រហម ​ក្រោយ​បង្ក​កំហុស​លើក​គូរ​ប្រកួត​ហើយ​ក៏​ជា​កាត​លឿង​លើក​ទី​២​ផង​ដែរ។ចប់​ការ​ប្រកួត ​U22កម្ពុជា ​របូត​បី​ពិន្ទុ​ទៅ​លើ​ក្រុម​ហ្វីលីពីន​វ័យ​ក្រោម​២២​ឆ្នាំ៕

ផ្តល់សិទ្ធិដោយ៖ kqube

ពាក្យទាក់ទង ៖
 

មតិយោបល់