ថ្ងៃ សៅរ៍ ទី 26 ខែ កញ្ញា ឆ្នាំ 2020 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ សៅរ៍ ទី 26 ខែ កញ្ញា ឆ្នាំ 2020
ទំនាក់ទំនង ៖ 077662291 - 015769791

C.Ronaldo ថា​៖​” ពេល​ដែល ​Messi និង​ខ្ញុំ​ទៅ​ផុត​ នឹង​មាន​ Asensio, Neymar…នៅ​បន្ត”

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

បន្ទាប់​ពី​ឈ្នះ​ពាន​ UEFA Best Player of The Year Award, Cristiano Ronaldo បាន​បញ្ចេញ​ឈ្មោះ​កីឡាករ​២​ទៅ​បី​នាក់​ដែល​អាច​ឈ្នះ​ពាន​នេះ​បន្ត​ពី​ក្រោយ​រូប​គេ​នៅ​អនាគត​​ ពេល​ដែល​ខ្លួន​ នឹង​ Messi ចូល​និវត្តន៍​ទៅ។កីឡាករ​២​នាក់​នេះ ​(Ronaldo, Messi) បាន​ឈ្មោះ​ពាន​ជា​ច្រើន​ជា​លក្ខណៈ​បុគ្គល​ ជាង​មួយ​ទសវត្ស​មក​ហើយ​។​ដូច្នេះ​តារា​បាល់ទាត់​របស់​ព័រទុយហ្គាល់​ មាន​អារម្មណ៍​ថា​នឹង​មាន​កីឡាករ​វ័យ​ក្មេង​ដទៃ​ទៀត​ដែល​អាច​ឡើង​ដល់​កម្រិត​កំពូល។

ពេល​គេ​សួរ​ថា ​តើ​កីឡាករ​វ័យ​ក្មេង​រូប​ណា​នឹង​អាច​ឈ្នះ​ពាន​នេះ​ ក្រោយ​ពេល​លោក​ចូល​និវត្តន៍? “[Marco] Asensio, Neymar, [Kylian] Mbappe, [Ousmane] Dembele, [Eden] Hazard, [Marcos] Rashford, សុទ្ធ​តែ​មាន​សមត្ថភាព​ឈ្នះ​ពាន​នេះ​” Ronaldo បាន​តប​ក្នុង​សេច​ក្ដី​ថ្លែង​ការ​លើក​ចុង​ក្រោយ​នៃ​ពិធី​ប្រគល់​ពាន។សមត្ថភាព​នឹង​ថ្វី​ជើង​សិស្ស​ប្អូន​របស់​ខ្លួន​ Asensio បាន​កំពុង​ធ្វើ​ឲ្យ​ពិភព​បាល់ទាត់​ភ្ញាក់​ផ្អើល​ ខណៈ​កីឡាករ​ជម្រើស​ជាតិ​អេស្ប៉ាញ​ បាន​ទាត់​បញ្ចូល​ទី​​ក្នុង​ការ​ប្រកួត​ធំ​ៗ​ទាំង​ក្នុង​ពាន​លំដាប់​អន្តរជាតិ​ និង​ពាន​ La liga៕

ផ្តល់សិទ្ធិដោយ៖ kqube

ពាក្យទាក់ទង ៖
 

មតិយោបល់