ថ្ងៃ ព្រហសតិ៍ ទី 26 ខែ វិច្ឆិកា ឆ្នាំ 2020 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ ព្រហសតិ៍ ទី 26 ខែ វិច្ឆិកា ឆ្នាំ 2020
ទំនាក់ទំនង ៖ 077662291 - 015769791

ប្រដាល់​នៅ​SEA Games៖ កីឡាករ​កម្ពុជា​៤​រូប​​បាន​មេដាយ​សំរឹទ្ធ​២​ ឡើង​ទៅ​ដណ្ដើម​មេដាយ​មាស​២

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

ការ​ប្រកួត​កីឡា​ប្រដាល់​សេរី​ក្នុង​ព្រឹត្តិការណ៍ ​SEA Games 2017 ក្រុម​កីឡាករ​ប្រដាល់សេរី​កម្ពុជា ​ទទួល​បាន​មេដាយ​សំរឹទ្ធ​២​និង​ឡើង​ទៅ​វគ្គ​ដណ្ដើម​មេដាយ​មាស​២​រូប​ ក្រោយ​ការ​ប្រកួត​ចប់​នៅ​ប៉ុន្មាន​នាទី​មុន​នេះ។

កីឡាករ​កម្ពុជា​វ៉ាន់ វឿន ​បាន​ប្រកួត​ចាញ់​កីឡាករ​ម្ចាស់​ផ្ទះ​ម៉ាឡេស៊ី​ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូ​​ ខណៈ ឡៅ​ ចិត្រា​ក៏​បាន​ប្រកួត​ចាញ់​ម្ចាស់​ផ្ទះ​ដែរ​​ ទោះ​បី​វាយ​បាន​ច្រើន​ជាង​ក៏​ដោយ។​ ចំណែក​ក្រុម​គីឡូ​ធ្ងន់ ឃុម ឌីម៉ា​ បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ ​ក្រោយ​ឈ្នះ​អ្នក​ប្រដាល់​ហ្វីលីពីនដោយ​វាយ​ឲ្យ​សន្លប់​ក្នុ​ទឹក​ទី​២ ស្រប​អ្នក​លេង​កណ្ដាប់​ដៃ ម៉ឺន សុភា​បាន​ឈ្នះ​ពិន្ទុ​ដាច់​លើ​កីឡាករ​ម្ចាស់​ផ្ទះ​ម៉ាឡេស៊ី។លទ្ធផល​នេះ​មាន​ន័យ​ថា​ វ៉ាន់ វឿន ​និង​ឡៅ​ ចិត្រា​ទទួល​បាន​មេដាយ​សំរឹទ្ធ​ ខណៈ ឃុម ឌីម៉ា ​និង​ម៉ឺន សុភា​មាន​កៅអី​ទៅ​ដណ្ដើម​មេដាយ​មាស​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ ខណៈ​ការ​ប្រកួត​ធ្វើ​ឡើង​នៅ​ថ្ងៃ​ស្អែក​ផង​ដែរ៕

ផ្តល់សិទ្ធិដោយ៖ kqube

ពាក្យទាក់ទង ៖
 

មតិយោបល់