Pele ផ្ញើសារជូនពរ Ronaldo ក្រោយរកគ្រាប់បាល់លើសកំណត់ត្រារបស់ខ្លួន
អតីតវីរបុរសជម្រើសជាតិប្រេស៊ីល Pele បានផ្ញើសារអបអរដល់ C. Ronaldo ដែលបានរកគ្រាប់បាល់បញ្ចូលទីក្នុងក្រុមជម្រើសជាតិ លើសកំណត់ត្រារបស់ខ្លួនកាលលេងឲ្យប្រេស៊ីល។
Super Star របស់ Real Madrid បានទាត់បញ្ចូលទីបាន៧៨គ្រាប់ហើយ ក្រោយពេលបន្ថែម៣គ្រាប់ក្នុងវគ្គជម្រុះ World Cup កាលពីថ្ងៃព្រហស្បតិ៍ជាមួយនឹងក្រុមកោះហ្វារ៉ូអាយឡែន។ ក្រោយឈ្នះពាន Ballon d’Orក្នុងដៃកីឡាករវ័យ៣២ឆ្នាំ ហាក់បានបង្ហាញថារូបគេចុះខ្សោយនោះទេ ហើយពានមួយចំនួនទៀតរូបគេត្រៀមនឹងឈ្នះបន្តទៀត។
មានតែ Ali Daei (១០៩គ្រាប់), Ferenc Puskas (៨៤គ្រាប់), Kunishige Kamamoto (៨០គ្រាប់) និង Godfrey Chitalu (៧៩គ្រាប់)ប៉ុណ្ណោះ ដែលស្ថិតនៅលើចំនួនគ្រាប់បាល់របស់ Ronaldoក្នុងការរកគ្រាប់បាល់ច្រើនជាងគេក្នុងជម្រើសជាតិ។ ការតាមឲ្យទាន់ Daei នឹងពិបាកសម្រាប់អតីតខ្សែប្រយុទ្ធ Man Utd ប៉ុន្តែរូបគេនៅមានឱកាសតាមទាន់វរបុរស Real Madrid លោក Ferance Pukas៕
ផ្តល់សិទ្ធិដោយ៖ kqube