Pele ថា៖” បើ Ronaldo អាចរកគ្រាប់បាល់បាន១២៨៣គ្រាប់ដូចខ្ញុំ, ខ្ញុំនឹងនិយាយថាគាត់ល្អជាង”
Cristiano Ronaldo បច្ចុប្បន្នបានបំបែកកំណត់ត្រារកគ្រាប់បាល់របស់ Pepe ក្នុងជម្រើសជាតិហើយដែលនេះធ្វើឲ្យវរបុរសប្រេស៊ីលផ្ញើសារអបអរសាទរ ប៉ុន្តែគាត់ក៏បានបើកការប្រកួតប្រជែងជាថ្មីមួយទៀតផងដែរ។
នេះមានន័យថាក្នុងគំនិតរបស់ Pele មិនទាន់មានកីឡាករណាម្នាក់ល្អជាងគាត់គ្រប់គ្រាន់នៅឡើយខណៈអតីតកីឡាករប្រេស៊ីលរូបនេះ ហាក់មិនមានការអៀនខ្មាសពីការប្រៀបធៀបស្នាដៃ ជាមួយតារាបាល់ទាត់បច្ចុប្បន្ន។ Cristiano Ronaldo ត្រូវបាន Pele បើកការប្រកួតប្រជែងថ្មីមួយទៀតគឺប្រសិនបើកីឡាកររបស់ Real Madrid រូបនេះរកបានគ្រាប់បាល់១២៨៣គ្រាប់ក្នុងអាជីពនោះ គាត់នឹងនិយាយថា Ronaldo ល្អជាងគាត់។
កាសែត Mundo Deportivo បានស្រង់សម្ដីរបស់អតីតកីឡាករវ័យ៧៦ឆ្នាំថា៖” ខ្ញុំបានឃើញគ្រាប់បាល់ដ៏អស្ចារ្យដែលគាត់ទាត់បញ្ចូលទីឲ្យជម្រើសជាតិព័រទុយហ្គាល់ហើយវាពិតជាពិសេសណាស់។ វាពិតជាផ្នែកមួយនៃការលេងបាល់ប៉ុន្តែជាជំនាន់ខុសគ្នា។ ខ្ញុំចង់ផ្ដល់ឱកាសនេះ អបអរ Cristiano ”។ទោះបីជាយ៉ាងនេះក្ដី អតីតកីឡាកររបស់Santos នៅតែមិនទាន់ទទួលស្គាល់ការប្រៀបធៀបគាត់ជាមួយនិងតារារបស់ Real Madridដោយនិយាយថា៖” ពេលដែលគាត់រកគ្រាប់បាល់បាន១២៨៣គ្រាប់ ខ្ញុំនឹងនិយាយគាត់ល្អជាង”។
Pele រកគ្រាប់បាល់បានដល់កម្រិតកំពូលក្នុងអាជីពរបស់ខ្លួនដោយរកបាន១២៨៣គ្រាប់ក្នុងអាជីពហើយបើប្រៀបធៀបគ្រាប់បាល់របស់តារាបាល់ទាត់ព័រទុយហ្គាល់លេងក្នុង Premier League, La liga និង Champions League រកទើបតែបាន៦០៨គ្រាប់ប៉ុណ្ណោះគឺតិចជាងPele សឹងពាក់កណ្ដាល៕
ផ្តល់សិទ្ធិដោយ៖ kqube