ថ្ងៃ ព្រហសតិ៍ ទី 26 ខែ វិច្ឆិកា ឆ្នាំ 2020 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ ព្រហសតិ៍ ទី 26 ខែ វិច្ឆិកា ឆ្នាំ 2020
ទំនាក់ទំនង ៖ 077662291 - 015769791

បី​ប្រកួត​នៅ​​ SEA Games ក្នុង​នោះ​មាន​កម្ពុជា​២​ប្រកួត​ត្រូវ​គេ​សង្ស័យ​ថា​​រៀប​ចំ​លទ្ធផល​ទុក​មុន

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

បី​ប្រកួត​ដែល​បាន​លេង​ក្នុង​ព្រឹត្តិការណ៍​ 29th SEA Games កាល​ពី​ថ្មី​ៗ​នេះ​ត្រូវ​បាន​ដាក់​ការ​សង្ស័យ​ថា​រៀប​ចំ​លទ្ធផល​ទុក​មុន​បន្ទាប់​ពី​អ្នក​វិភាគ​បាន​កត់​ត្រា​ និង​សម្គាល់​ពី​សញ្ញា​នៃ​ការ​កំណត់​លទ្ធផល​នៃ​ការ​ភ្នាល់។​

ប្រភព​របាយការណ៍​​ពី​កាសែត The Strait Time, ក្រុម​អ្នក​​វិភាគ​​មក​ពី​ក្រុម​ភ្នាល់​បាល់​បី​ស្ថាប័ន​បាន​ត្រួត​ពិនិត្យ​ឡើង​វិញ​ពី​ការ​ប្រកួត​មួយ​ចំនួន ​ដែល​អាច​នឹង​បង្ហាញ​ពី​អាកប្បកិរិយា​ការ​ភ្នាល់​ដែល​គួរ​ឲ្យ​សង្ស័យ​​ដែល​ក្នុង​នោះ​មាន​ដូច​ជា៖ ការ​ប្រកួត​រវាង​​ម៉ាឡេស៊ី​ជាមួយ​ ឡាវ វៀតណាម​ជាមួយ​កម្ពុជា​ និង​ថៃ​ជាមួយ​កម្ពុជា។

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី​! អ្នក​វិភាគ​ទាំង​នោះ​មិន​ទាន់​រក​ភស្តុតាង​ជាក់លាក់​នៃ​សញ្ញា​ការ​ភ្នាល់​ពិត​ប្រាកដ​នោះ​ទេ ​តែ​នេះ​វា​ជាការ​ដាល់​សតិ​របស់​អ្នក​ចូល​រួម​ការ​ធ្វើ​ការ​កំណត់​លទ្ធផល​ទុក​មុន​មួយ​ចំនួន​ដែល​សង្ស័យ។ ថ្មី​ៗ​នេះ​ គណៈកម្មការ​អូឡាំពិក​ ម៉ាឡេស៊ី​​ដែល​ជា​អ្នក​រៀប​ចំ​ព្រឹត្តិការណ៍​ SEA Games 2017 និយាយ​ថា​​មិន​ទទួល​បាន​របាយការណ៍​ណា​មួយ​ពី​បញ្ហា​នេះ​នៅ​ឡើយ​ទេ​ហើយ​ពួក​គេ​ក័​មិន​មាន​ការ​ឆ្លើយ​តប​ច្រើន​ជាង​នេះ​ដែរ។

ម្យ៉ាង​វិញ​ទៀត​​សហព័ន្ធ​បាល់ទាត់​អាស៊ី ​(AFC) បាន​និយាយ​ថា​ នឹង​ប្រើ​វិធានការ​មួយ​ចំនួន​ ដើម្បី​ការពារ​នៃ​ការ​រក​ឃើញ​និង​ឆ្លើយ​តប​ដោយ​ប្រសិទ្ធភាព​ចំពោះ​ការ​រក​ឃើញ​ករណី​ណា​មួយ​ដែល​កំណត់​ឲ្យ​ឃើញ​អំឡុង​ការ​ប្រកួត​ដែល​ស្ថិត​នៅ​ក្រោម​ យុត្តាធិការ​របស់​ខ្លួន “។

ទាក់ទិន​នឹង​ការ​ចោទ​ប្រកាន់​ជុំវិញ​នឹង​បញ្ហា​នេះ​ សហព័ន្ធ​បាល់ទាត់​វៀតណាម​(VFF) បាន​ធ្វើ​ការ​បដិសេធ​នៃ​ក្រុម​ជម្រើស​ជាតិ​U22 របស់​ខ្លួន​ចូល​រួម​ក្នុង​ឥរិយាបថ​កំណត់​លទ្ធផល​នៃ​ការ​ប្រកួត ​​អំឡុង​ព្រឹត្តិការណ៍​SEA Games។​ចំណែក​សហព័ន្ធ​បាល់ទាត់​កម្ពុជា​និង​ថៃ​មិន​បាន​បាន​ឆ្លើយ​តប​មក​វិញ​នៅ​ឡើយ​ទេ៕

ផ្តល់សិទ្ធិដោយ៖ kqube

ពាក្យទាក់ទង ៖
 

មតិយោបល់