ថ្ងៃ សៅរ៍ ទី 26 ខែ កញ្ញា ឆ្នាំ 2020 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ សៅរ៍ ទី 26 ខែ កញ្ញា ឆ្នាំ 2020
ទំនាក់ទំនង ៖ 077662291 - 015769791

Man Utd កំណត់​គោលដៅ​ខ្សែ​ប្រយុទ្ធ​តម្លៃ​១០០​លាន​ផោន​សម្រាប់​អាវ​លេខ​៧

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

ក្រុម​បិសាច​ក្រហម​​ បាន​រក្សា​អាវ​លេខ​៧​ឲ្យ​នៅ​ទំនេរ​សម្រាប់​រដូវ​កាល​នេះ​ ខណៈ​ពួក​គេ​​កំពុង​ស្វែង​រក​កីឡាករ​បរទេស​ម្នាក់​ សម្រាប់​ស្នង​ដំណែង​អាវ​លេខ​នេះ​នៅ​រដូវ​កាល​ក្រោយ​។

លោក Jose Mourinho មិន​បាន​លាក់​បាំង​​ការ​ចង់​បាន​នូវ​ខ្សែ​ប្រយុទ្ធ​ស្លាប​ម្នាក់​ទៀត​ ទៅ​ក្នុង​ក្រុម​កីឡាករ​របស់​លោក​ក្នុង​រដូវ​កាល​ទី​ផ្សា​កីឡាករ​បាន​បើក ​ប៉ុន្តែ​ពួក​គេ​បរាជ័យ​​ក្នុង​ការ​យក​ Ivan Perisic និង​Gareth Bale ។ បែប​ណា​ក្ដី​! ខ្សែ​ប្រយុទ្ធ​ថ្មី​នៅ​តែ​ជា​គោលដៅ​មិន​អាច​ខ្វះ​បាន ​​ខណៈ​ Daily Star បាន​បញ្ជាក់​ថា​បិសាច​ក្រហម​ បាន​ដក​កញ្ចប់​លុយ​១០០​លាន​ផោន​នាំ​យក​ Antoine Grezmann មក​ Old Trafford នៅ​ពេល​អនាគត​ឆាប់​ៗ​នេះ។

ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​បារាំង​ ខិត​ជិត​នឹង​មក​ Man Utd ទៅ​ហើយ​ក្នុង​រដូវ​កាល​នេះ​ ប៉ុន្តែ​ដោយ​សារ​ AT. Madrid ជាប់​បម្រាម​មិន​ឲ្យ​ទិញ​ដូរ​កីឡាករ​ហើយ​ Griezmann សម្រេច​បន្ត​ជម្រើស​ស្នាក់​នៅ​សិន។ ប៉ុន្តែ​រូប​គេ​នឹង​អាច​សម្រេច​ចិត្ត​មក​លេង​នៅ​អង់គ្លេស​សារ​ជា​ថ្មី​ឆាប់​ៗ​នេះ ​ខណៈ​ដែល ​Man Utd នៅ​តែ​រក​កីឡាករ​ស្នង​ដំណែង​លេខ​៧​នេះ​មិន​ទាន់​បាន​។

George Best, Bryan Robson, Eric Cantona, David Beckham និង Cristiano Ronaldo សុទ្ធ​តែ​ទទួល​ជោគជ័យ​ក្នុង​ការ​ពាក់​អាវ​លេខ​៧​ប្រកប​អាជីព​នៅ​ Man Utd កាល​ពី​អតីត​កាល​​ ខណៈ​លេខ​នេះ​ជា​លេខ​មាន​តម្លៃ​បំផុត​របស់​ក្លឹប។ Griezmann នឹង​មាន​តម្លៃ​១០០​លាន​ផោន​​ប្រសិន​បើ ​Man Utd ចង់​បាន​រក​គេ​មក​ពាក់​អាវ​លេខ​៧​មែន​នោះ ​​ស្រប​ពេល​រូប​គេ​អាច​នឹង​ចេញ​ពី​ទី​ក្រុង ​Madrid ខែ​មករា​ខាង​មុខ៕

ផ្តល់សិទ្ធិដោយ៖ kqube

ពាក្យទាក់ទង ៖
 

មតិយោបល់