ថ្ងៃ សៅរ៍ ទី 23 ខែ កញ្ញា ឆ្នាំ 2017 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ សៅរ៍ ទី 23 ខែ កញ្ញា ឆ្នាំ 2017
ទំនាក់ទំនង ៖ 077662291 - 015769791

Steven Gerrard ថា​បើ​ចង់​ឲ្យ Fellaini លេង​អស់​សមត្ថភាព​ ឲ្យ​ដាក់ក្នុង​តំបន់​ប្រយុទ្ធ

 
. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com
. 188ASIA.COM ​ កំសាន្តជាមួយកាស៊ីណូអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា ​

អតីត​ខ្សែ​បម្រើ​ Liverpool កីឡាករ​ Steven Gerrard ជឿ​ថា​ Jose Mourinho នឹង​ទទួល​បាន​ភាព​ល្អ​បំផុត​ពី​ Marouane Fellaini ប្រសិន​បើ​គាត់​ដាក់​កីឡាករ​ជម្រើស​ជាតិ​បែលហ្សិក​រូប​នេះ ​ជា​ខ្សែ​ប្រយុទ្ធ​សម្រាប់​Manchester United។

Fellaini បាន​រក​គ្រាប់​បាល់​បើក​ឆាក​ក្នុង​ចំណោម​៣​គ្រាប់​ដែល​បិសាច​ក្រហម​ រក​បាន​ក្នុង​ការ​ប្រកួត​ជាមួយ ​Basel កាល​ពី​យប់​មិញ​ក្នុង​វគ្គ​ជម្រុះ​សន្សំ​ពិន្ទុ​ក្នុង​ពូល​Champions League ។ កីឡាករ​វ័យ​២៩​ឆ្នាំ​​ ក៏​បាន​បញ្ជូន​បាល់​ឲ្យ​ Marcus Rushford រក​បាន​គ្រាប់​ទី​៣​សម្រាប់ ​Man Utd ផង​ដែរ។ កីឡាករ​បែលហ្សិក​បាន​ចូល​មក​ជំនួស​ Paul Pogba ដែល​រង​របួស​សរសៃពួរ​ក្នុង​វគ្គ​ទី​១​ ខណៈ​កីឡាករ​បារាំង​នឹង​អវត្តមាន​ក្នុង​ជំនួប​ជាមួយ​ Everton ក្នុង ​Premier League។

ប៉ុន្តែ​ពេល​ដែល​សួរ​អំពី​កន្លែង​ណា​ដែល​​ទីតាំង​ល្អ​បំផុត​របស់​ Fellaini, Gerrard បាន​បញ្ជាក់​ថា​​វា​មាន​ភាព​ងាយ​ស្រួល​ណាស់​ដែល​ចង់​លេង​ជា​មួយ​គាត់ ​​ក្នុង​នាម​ជា​ខ្សែ​បម្រើ​កណ្ដាល ​​ហើយ​អតីត​កីឡាករ​ជម្រើស​ជាតិ​អង់គ្លេស​ថា​ កីឡាករ​កម្ពស់​បាន​រូប​គេ​គួរ​តែ​ដាក់​លេង​ជា​ខ្សែ​ប្រយុទ្ធ។“​ក្នុង​តំបន់​កណ្ដាល​នៃ​ទីលាន​ គាត់​មិន​ដែល​ប៉ះ​ពារ​ឲ្យ​អ្នក​ឈឺចាប់​ ឬ​មាន​ផល​ប៉ះពាល់​ដល់​អ្នក​នោះ​ទេ​​ អ្នកលេង​ជាមួយ​គាត់​អ្នក​ពិត​ជា​ដឹង។ ​អ្នក​ចូល​ចិត្ត​លេង​នៅ​ជុំវិញ​គាត់​ គាត់​ពិត​ជា​មិន​រំខាន​អ្នក​ទេ។”“ ប៉ុន្តែ​ពេល​ដែល​គាត់​លេង​នៅ​ Everton ក្នុង​នាម​ជា​ខ្សែ​ប្រយុទ្ធ​ គាត់​ពិត​ជា​ធ្វើ​ឲ្យ​អ្នក​ពិបាក​ហើយ​អ្នក​នឹង​តាម​បិទ​គាត់​យ៉ាង​ពិបាក។ សម្រាប់ ​Man Utd, ប្រសិន​បើ​អ្នក​ចង់​បាន​ឲ្យ​គាត់​លេង​អស់​សមត្ថភាព​​ ចូរដាក់​គាត់​ក្នុង​តំបន់​គ្រោះថ្នាក់​របស់​គូប្រកួត ​ហើយ​គាត់​នឹង​រក​គ្រាប់​បាល់​ឲ្យ​អ្នក​មិន​ខាន”៕

ផ្តល់សិទ្ធិដោយ៖ kqube

ពាក្យទាក់ទង ៖
 

មតិយោបល់