ថ្ងៃ អាទិត្យ ទី 19 ខែ វិច្ឆិកា ឆ្នាំ 2017 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ អាទិត្យ ទី 19 ខែ វិច្ឆិកា ឆ្នាំ 2017
ទំនាក់ទំនង ៖ 077662291 - 015769791

គ្រូ​បង្វឹក​ជួយ​វៀតណាម​ឈ្នះ​កម្ពុជា​២-១​នៅ​ភ្នំពេញ​បន្ត​​ដឹកនាំ​ជួប​កម្ពុជា​នៅ​ទឹក​ដី​ហាណូយ​វិញ

 
. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

គ្រូ​បង្វឹក​វៀតណាម​លោក Mai Duc Chung នៅ​តែ​បន្ត​កាន់​ដំណែង​គ្រូ​បង្វឹក​ដដែល​ រហូត​ដល់​ពេល​សហព័ន្ធ​បាល់ទាត់​វៀតណាម​ស្វែង​រក​គ្រូ​បង្វឹក​ថ្មី​សម្រាប់​ជម្រើស​ជាតិ។ក្នុង​កិច្ច​ប្រជុំ​កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ​ថ្នាក់​ដឹកនាំ​របស់ ​VFF បាន​បញ្ជាក់​ថា​អតីត​គ្រូ​បង្វឹក​លោក Nguyen Huu Thang នឹង​មិន​មក​ដឹកនាំ​ក្រុម​ Red Star មួយ​នេះ​ម្ដង​ទៀត​ទេ ​បន្ទាប់​ពី​លោក​បាន​ធ្វើ​ការ​ប្រកាស​លាលែង​ពី​ដំណែង​​រួច​ហើយ​កាល​ធ្លាក់​ក្នុង​ព្រឹត្តិការណ៍​ SEA Games។

លោក Tran Quoc Tuan អនុ​ប្រធាន​សហព័ន្ធ​បាល់ទាត់​វៀតណាម ​បាន​ប្រាប់​ទៅ​អ្នក​រាយការណ៍​ព័ត៌មាន​របស់​កាសែត​ The Thao និង​ Van Hoa ថា​៖”​យើង​មិន​ទាន់​ស្វែង​រក​គ្រូ​បង្វឹក​សម្រាប់​ក្រុម​ជម្រើស​ជាតិ​ក្នុង​ជំនួប​ជាមួយ​កម្ពុជា​ក្នុង​ជើង​ទី​២​នោះ​ទេ។ ការ​ប្រកួត​ជាមួយ​កម្ពុជា​គឺ​ពិត​ជា​មាន​សារសំខាន់​ណាស់​ហើយ​វា​អាច​ជះឥទ្ធិពល​ដល់​ការ​រំពឹង​ទុក​របស់​យើង​ក្នុង​វគ្គ​ជម្រុះ​ AFC Asian Cup 2019។ ការ​ប្រកួត​នៅ​សល់​តិច​ជា​មួយ​ខែ​ទៀត​ហើយ​យើង​មិន​ទាន់​ច្បាស់​ថា​គ្រូ​បង្វឹក​ថ្មី​អាច​មាន​ពេល​វេលា​គ្រប់​គ្រាន់​ដឹកនាំ​ក្រុម​ឬ​ក៏​អត់។”ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី​!​គ្រូ​ជំនួយ​លោក Mai Duc Chung នឹង​ទទួល​បន្ទុក​ដឹកនាំ​ក្នុង​ការ​ប្រកួត​នេះ ​ខណៈ​ក្រុម​ទាំង​ពីរ​ត្រូវ​ជួប​គ្នា​នៅ​ថ្ងៃ​ទី​១០ ​ខែ ​១០ ​ឆ្នាំ​២០១៧​នាទី​ក្រុង​ហាណូយ៕

ផ្តល់សិទ្ធិដោយ៖ kqube

ពាក្យទាក់ទង ៖
 

មតិយោបល់