ថ្ងៃ អាទិត្យ ទី 19 ខែ វិច្ឆិកា ឆ្នាំ 2017 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ អាទិត្យ ទី 19 ខែ វិច្ឆិកា ឆ្នាំ 2017
ទំនាក់ទំនង ៖ 077662291 - 015769791

Barcelona ផ្តួល Juventus 3-0 ថ្ងៃបើកឆាក Champions League

 
. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

ខ្សែប្រយុទ្ធ Lionel Messi បានស៊ុតបាល់បញ្ចូលទី២ គ្រាប់ក្នុងពេលក្រុមខ្លាំងមកពីអេស្ប៉ាញ Barcelona ដណ្តើមបានជ័យជម្នះយ៉ាងកក់ក្តៅក្នុងលទ្ធផល ៣-០ លើក្រុមសេះបង្កង់ Juventus ដែលជាក្រុមខ្លាំងមកពីអុីតាលី ដើម្បីចាប់ផ្តើមយុទ្ធនាការនៃក្របខ័ណ្ឌ Champions League របស់ពួកគេទាំងភាពជឿជាក់កាលពីថ្ងៃទី១២ ខែកញ្ញា។

ក្រោយពីជួបបញ្ហាផ្ទៃក្នុងនៅរដូវក្តៅនេះ ការជួបប្រកួតជាមួយនឹងក្រុមម្ចាស់ជើងឯករង កាលពីឆ្នាំមុននៅលើទឹកដ៏ខ្លួនឯង ប្រហែលជាមិនមែនជាការប្រកួតដែលក្រុម Barcelona ចង់បានឡើយ ប៉ុន្តែ Messi បានលេងយ៉ាងល្អឥតខ្ចោះដើម្បីជួយឲ្យ Barcelona ទទួលបាន៣ ពិន្ទុពេញ។

កីឡាករចំណូលថ្មី Ousmane Dembele ត្រូវបានដាក់ឲ្យចូលលេងក្នុងជម្រើសទាំង ១១ នាក់ដំបូងសម្រាប់ក្រុម Barcelona នៅកីឡដ្ឋាន Camp Nou ប៉ុន្តែ Messi គឺជាអ្នកដែលបានបង្កើតឲ្យមានការចាប់អារម្មណ៍តាមរយៈការរកគ្រាប់បាល់បើកឆាកនៅជិតបញ្ចប់តង់ទី ១ ក្រោយពីការលេងស៊ីចង្វាក់គ្នាយ៉ាងល្អជាមួយនឹង Luis Suarez។ ក្រោយមក Messi បានបញ្ជូនបាល់យ៉ាងល្អទៅឲ្យ Ivan Rakitic ដើម្បីជួយឲ្យ Barcelona បន្ថែមការនាំមុខរបស់ខ្លួននៅនាទីទី៥៦។ បន្ទាប់មក ខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីនរូបនេះ បានរកគ្រាប់បាល់ទី ២ របស់ខ្លួនដើម្បីបំពេញការទទួលជ័យជម្នះដ៏ គួរឲ្យជឿជាក់សម្រាប់ក្រុមរបស់ខ្លួនតែម្តង ។

សូមបញ្ជាក់ថា ក្រៅពីក្រុមខ្លាំងទាំង២ប៉ះគ្នាក្រុម PSG របស់បារាំងបានបំពាក់ក្រុមខ្លាំងមកពី ស្កុតឡេនក្នុងលទ្ធផល ៥-០។ ចំណែកក្រុមខ្លាំងៗ២មកពីអង់គ្លេសគឺ Manchester United និង Chelseaក៏បានបង្ហាញទម្រង់លេងយ៉ាងល្អផងដែរដោយក្រុមបិសាចក្រហម យកឈ្នះក្រុម Basel មកពីប្រទេសស្វុីស ក្នុងលទ្ធផល ៣-០ និងក្រុមតោខៀវChelsea បានយកឈ្នះក្រុម Qarabağ ក្នុងលទ្ធផល ៦-០ ។ ដោយឡែកក្រុមយក្សរបស់អាល្លឺម៉ង់ Bayern Münich បានយកឈ្នះគូប្រកួតដែរក្នុងលទ្ធផល ៣-០ ។ ជ័យជម្នះនេះមានន័យថា ក្រុមខ្លាំងៗ និងល្បីៗសុទ្ធតែទទួលបាន៣ពិន្ទុក្នុងថ្ងៃបើកឆាករដូវកាលថ្មីក្របខ័ណ្ឌកំពូលរបស់អឺរ៉ុប Champions League ។

ផ្តល់សិទ្ធិដោយ៖ nokorwatnews

ពាក្យទាក់ទង ៖
 

មតិយោបល់